លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ឧបត្ថម្ភម៉ាស់ និងជែល ជូនយោធភូមិភាគទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក   

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ឯក កែន តារា មេបញ្ជាការរងកងទ័ពជើងគោក បាននាំយកម៉ាស់ និងជែលលាងដៃ អំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ជូនយោធភូមិភាគទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក សម្រាប់នាយទាហាន នាយទាហានរង និងពលទាហានប្រើប្រាស់ការងារប្រចាំថ្ងៃ និងទប់ស្កាត់ជំងឺកូវីដ-១៩ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក កែន តារា មេបញ្ជាការររងកងទ័ពជើងគោក បានលើកឡើងថា លោកមេបញ្ជាការកងទ័ពជើងគោក និងលោកស្រីដែលជានិច្ចកាលតែងតែបានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខ សុខមាលភាពរបស់កងទ័ពទាំងអស់គ្រប់កាលៈទេសៈ និងបានផ្តល់ការឧបត្ថម្ភជានិច្ច ។ លោកឧត្តមសេនីយ៍ឯក កែន តារា ក៏បានថ្លែងកោតសរសើរឯកឧត្តមេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានយោធភូមិភាគទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក មានវិធានការម៉ឺងម៉ាត់មិនអោយជំងឺកូវីដ-១៩ ឆ្លងចូលអង្គភាព និងបានសំណូមពរបន្ថែមសូមបន្តយកចិត្តទុកដាក់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺដ៏កាចសាហាវកូវីដ-១៩ ជាជំងឺសកលនេះ ។

ក្នុងនាមយោធភូមិភាគទី៣ ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៣ និងនាយទាហាន នាយទាហានរង និងពលទាហាន មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកទាំងអស់មានសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី ព្រមទាំងប្តេជ្ញារួមគ្នាបញ្ចប់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ និងអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោឲ្យបានដាច់ខាត។

សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ឧបត្ថម្ភម៉ាស់ និងជែល ៣៩,០០០ដប ជូនយោធភូមិភាគទី៣ ម៉ាស់ ៤៦,៨០០ម៉ាស់ ជែល ៣៩,០០០ដប មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ម៉ាស់ចំនួន ២,៩៥២ម៉ាស់ និងជែលលាងដៃចំនួន ២,៤៦០ដប ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print