ភ្នំពេញ៖ ដោយយោងគោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់បញ្ជាឱ្យលោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ នៅយប់ថ្ងៃពុធ ០៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២០ និង០០នាទី បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដាក់កម្លាំងសរុប ចំនួន៣៨នាក់ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅ ( ត្រង់ចំណុចរូបសំណាកលោកតាក្រមង៉ុយ ) ស្ថិតនៅតិរះវិថីព្រះសុីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នាឱកាសនោះលោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ បានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលេីនេះ ដោយមានមធ្យោបាយឆ្លងកាត់សរុប១៣៨ចំនួនគ្រឿង ( រថយន្ត៤៧គ្រឿង និង ម៉ូតូ៩១គ្រឿង ) បានធ្វេីការអប់រំ អ្នកបើកបរម៉ូតូ គ្មានពាក់មួកសុវត្ថិភាព ម៉ូតូអត់កញ្ចក់ពេលយប់ ចំនួន០០គ្រឿង ។ ចំណែកលទ្ធផល អ្នកបើកបរគ្មានអាវុធឆ្លងកាត់។
លោកអភិបាលរងរូបនេះ បន្ដថា ជាមួយគ្នានេះ លោកបានដឹកនាំមន្រ្តីចុះត្រួតពិនិត្យរដ្ឋបាលក្នុងតំបន់មិនរៀបរយ និងល្បាតត្រួតពិនិត្យមូលដ្ឋានអាជីវកម្មហាមឃាត់រួមមាន KTV បារបារាំង រង្គសាល ឌីស្កូតែក និង រោងភាពយន្ត ស្ថិតក្នុងសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជាក់ស្ដែងជាលទ្ធផល៖ មិនមានការលបលួចបើក ឬមានសភាពការណ៍អ្វីគួរឲ្យកត់សម្គាល់នោះទេ៕
ដោយ៖ស តារា