រដ្ឋបាលខណ្ឌបឹងកេងកង បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ

ចែករំលែក៖

ភ្នំពេញ៖​ រដ្ឋបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ​ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក កឹមណៃ វីរៈខេមរា អភិបាលរងខណ្ឌ តំណាងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយមានការអញ្ជើញចូលរួមពី សមាជិក​ សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរងខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ ការិយាល័យចំណុះ​ និងជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ព័ន្ធ។

ក្នុង​កិច្ចប្រជុំនេះ​ មានដូចខាងក្រោម​៖
*១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្ដិទី៣។

*២. ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពីការអនុវត្ដការងាររដ្ឋបាលខណ្ឌបឹងកេងកង។

*៣. ពិនិត្យ និងអនុម័តបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក ប្រចាំខែតុលា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌបឹងកេងកង។

*៤. ពិនិត្យ និងអនុម័តពិន្ទុសូចនាករពានរង្វាន់សេវាសង្គម ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌបឹងកេងកង។

*៥. បញ្ហាផ្សេងៗ ។

ជាមួយគ្នានោះផងដែរ រដ្ឋបាល​ខណ្ឌ​ ក៏បានប្រកាសតែងតាំងកញ្ញា សាញ់ ណាវី ជាស្មៀនសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជាបណ្តោះអាសន្នផងដែរ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print