លោក អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែតុលា និងទិសដៅការងារបន្ត

ចែករំលែក៖

ភ្នំពេញ÷ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក អ៊ុំ សារឹទ្ធ អគ្គលេខា ធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី អគ្គនាយក អគ្គនាយិកា នៃ
អគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការ នៅសាលពិសេស៣ នៃវិមានព្រឹទ្ធសភា ព្រមទាំងមានការចូលរួមប្រជុំពីចម្ងាយរបស់ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង តាមរយៈប្រព័ន្ធនិមិត្ត ។

នៅក្នុងឱកាសនោះ ក៏មានការបញ្ចាំងវីដេអូបូកសរុបលទ្ធផលការងារប្រចាំតុលា និងទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ និងកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ បញ្ហាប្រឈម សំណូមពរ ព្រមទាំងមតិបូកសរុបរបស់អគ្គលេខាធិការព្រឹទ្ធសភា៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print