រដ្ឋបាលរាជធានីភ្នំពេញ៖ ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតបានឈានទៅដល់ការទប់ស្កាត់បានជោគជ័យ ជាមួយនឹងការស្រកចុះយ៉ាងខ្លាំង២ម៉ែត្របើធៀបនឹងម្សិលមិញ

ចែករំលែក៖

ភ្នំពេញ៖ ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតបានឈានទៅដល់ការទប់ស្កាត់បានជោគជ័យហើយ គឺស្រកចុះ២ម៉ែត្របើធៀបនឹងម្សិលមិញ ដោយមិនបង្កឲ្យមានការបាក់ធ្លាយទំនប់បង្កគ្រោះមហន្តរាយដល់បងប្អូនប្រជាពលរដ្ឋនោះទេគិតមកដល់ថ្ងៃទី២៨ ខែតុលា ២០២១នេះ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយពីបញ្ចប់នៃការផ្ដល់អំណោយជូនបងប្អូនប្រជាពលរដ្ឋជាង៥០០គ្រួសារដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ព្រែកត្នោតរួចមក លោកក៏បានបន្តដឹកនាំអាជ្ញាធរ និងមន្ទីរជំនាញចុះតាមដានមើលស្ថានភាពទឹកនៅតាមបណ្ដោយដងស្ទឹងព្រែកត្នោតបន្តទៀត ហើយក្នុងឱកាសនៃការចុះពិនិត្យនាថ្ងៃទី២៨ខែតុលានេះ លោកបានបញ្ជាក់ឱ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្រោយពីមានការទប់ទំនប់ការពារទឹកជំនន់នេះ យើងទទួលបានជោគជ័យហើយ មិនបង្កឱ្យធ្លាយនាំឲ្យមានការលិចលង់លំនៅឋានប្រជាពលរដ្ឋឬខូចខាតទ្រព្យសម្បត្តិ សត្វពាហនៈធ្ងន់ធ្ងរនោះទេ ។ មានន័យថា ថ្ងៃទី២៨ តុលានេះស្ថានភាពទឹកបានស្រកចុះ៤តឹក និងបានបន្តស្រកចុះជាបណ្ដើរៗទៀត។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ការទទួលបាននូវជោគជ័យនេះ ដោយសារតែការខិតខំប្រឹងប្រែងទាំងអាជ្ញាធររាជធានីភ្នំពេញ ទាំងក្រសួងធនធានទឹក ទាំងអាជ្ញាធរទន្លេសាប ជាមួយនឹងកម្លាំងកងអង្គរក្សដែលបានជួយយ៉ាងសស្រាក់សស្រាំមិនថាយប់ឬថ្ងៃឡើយ ដើម្បីទប់ឱ្យបាននូវគ្រោះមហន្តរាយនេះ ។ ជាលទ្ធផលឃើញថា មកដល់ថ្ងៃទី២៨តុលានេះ ស្ថានភាពទឹកយើងអាចនិយាយបានថា គ្រប់គ្រងបានហើយ មិនមានហានិភ័យអ្វីដល់បងប្អូនប្រជាពលរដ្ឋនោះទេ បើសិនជាអាកាសធាតុមិនបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងគំហុកបន្តទៀតនោះ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print