ស៊ីរីប្រហារជីវិតមនុស្ស២៤នាក់ពាក់ព័ន្ធភ្លើងឆេះព្រៃទ្រង់ទ្រាយធំ

ចែករំលែក៖

ក្រសួងយុត្តិធម៌ស៊ីរីនៅថ្ងៃទី ២៨ខែតុលាបានប្រកាសថា មនុស្ស២៤នាក់ត្រូវបានចាប់ខ្លួនពីបទបង្កឲ្យមានភ្លើងឆេះព្រៃ សម្លាប់មនុស្ស៣នាក់ និងបំផ្លាញព្រៃឈើរាប់ពាន់ហិកតា។

ក្រសួងមហាផ្ទៃស៊ីរីបានប្រកាសថា ជនដៃដល់ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០២០ ហើយបានសារភាពថាបានដុតព្រៃជាច្រើនកន្លែងនៅខេត្តចំនួន៣ ។ ជនដៃដល់ត្រូវបានប្រហារជីវិតនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២១នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌ស៊ីរី មានមនុស្ស១១នាក់ផ្សេងទៀតចូលរួមនៅក្នុងសកម្មភាពដុតព្រៃ ក៏បានកាត់ទោសជាប់គុកមួយជីវិត និងមនុស្ស៤នាក់ទៀតត្រូវកាត់ទោសជាប់គុកធ្វើពលកម្ម ។ ជាមួយគ្នានោះដែរ ក្មេងជំទង់៥នាក់ត្រូវបានកាត់ទោសជាប់គុកពី ១០-១២ឆ្នាំផងដែរ។
តាមការលើកឡើងរបស់ក្រសួងយុត្តិធម៌ស៊ីរី ភ្លើងឆេះព្រៃបានរងផលប៉ះពាល់យ៉ាងខ្លាំងដល់ស្រុកចំនួន២៨០ ធ្វើឱ្យឆេះផ្ទះ៣៧០ខ្នង និងបំផ្លាញព្រៃឈើ១១ពាន់ហិកតា ។ ជាមួយគ្នានេះមានសត្វចិញ្ចឹមជាច្រើនរងការខូចខាត។ ភ្លើងឆេះព្រៃបានរាលដាលដល់បណ្តាខេត្ត ដូចជា Latakia , Tartous និង Homs ។
ប្រធានាធិបតីស៊ីរី លោក Bashar Al Assad មានដំណើរទស្សនកិច្ចទៅកាន់ទីតាំងភ្លើងឆេះព្រៃកាលពីដើមខែតុលា ។ តាមសារព័ត៌មានរ៉យទ័រ បានផ្សាយថា ស្រុកកំណើតរបស់លោកអាសាដគឺនៅតំបន់ Qardaha ខេត្ត Latakia រងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែភ្លើងឆេះព្រៃ៕ ដោយសាធី


រូបថត៖CNN.

...


រូបថត៖AFP/Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print