ក្រុមអ្នកញៀនល្បែងជល់មាន់២៦នាក់​ ម៉ូតូ៣៧គ្រឿង​ និងវត្ថុតាងជាច្រេីនត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបង្ក្រាបបាននៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីវេលាម៉ោង ១៥និង ៤០នាទី រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែងក្នុងភូមិឫស្សី៣​ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​ បានឃាត់ខ្លួនមនុស្ស ២៦នាក់ ម៉ូតូសរុបចំនួន៣៧គ្រឿង ព្រមទាំងវត្ថុតាងមានទាំងមាន់គកជាច្រើនក្បាលផងដែរ​ ។

​ សមត្ថកិច្ចជំនាញបានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍នេះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្មំពេញ បានធ្វេីការស្រាវជ្រាវជាច្រេីនថ្ងៃមកហេីយ​ និងរៀបចំកម្លាំងជំនាញជាច្រេីននាក់​ ចុះបង្ក្រាបនៅថ្ងៃនេះតែម្ដង​ ដោយបានចាប់ឃាត់ខ្លួនមនុស្ស ចំនួន២៦ នាក់ ម៉ូតូ ចំនួន៣៧គ្រឿង និងមាន់ជល់ជាច្រើនក្បាល​ ព្រមទាំងវត្ថុតាងជាច្រេីនផងដែរ​ ។ ​

​ ក្រោយពីបញ្ចប់ប្រតិបត្តិការណ៍​ ក្រុមអ្នកញៀនល្បែងជល់មាន់ទាំង២៦នាក់ខាងលើរួមទាំងវត្ថុតាងពាក់ព័ន្ធ ត្រូវបានដឹកបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print