ចិនចំណាយប្រាក់ជួយសាងសង់ទីតាំងយោធានៅជិតព្រំដែនប្រទេសអាហ្វហ្គានីស្ថាន

ចែករំលែក៖

សភាតាជីគីស្ថាន កាលពីថ្ងៃទី២៨ខែតុលា បានប្រកាសថា ចិននឹងចំណាយប្រាក់ជួយសាងសង់ទីតាំងយោធាមានតម្លៃជាង៨,៦លានដុល្លារសម្រាប់កម្លាំងប៉ូលិសតាជីគីស្ថាននៅជិតព្រំដែនជាប់ប្រទេសអាហ្វហ្គានីស្ថាន។

ទីតាំងខាងលើបានសាងសង់ឡើងនៅក្នុងតំបន់ស្វ័យភាព Gorno Badakhshan ភាគខាងកើតប្រទេសតាជីគីស្ថាន ជាប់ខេត្តស៊ី
ជាំងប្រទេសចិន និងខេត្ត Badakhshan ភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថាន ។ អ្នកនាំពាក្យរដ្ឋសភា តាជីគីស្ថានបានឱ្យដឹងថា ទីតាំងយោធានោះមានកម្លាំងទាហានចិនឈរជើង ។
គម្រោងសាងសង់ទីតាំងយោធាខាងលើកើតឡើងក្នុងពេលដែល មានការប្រឈមមុខតានតឹងរវាងរដ្ឋាភិបាលតាជីគីស្ថាននឹងរដ្ឋាភិបាលថ្មីតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ ជាមួយគ្នានេះដែរ មន្ត្រីតាជីគីស្ថានបានព្រមានពីការគំរាមកំហែងវាយប្រហារភេរវកម្មចេញពីប្រទេសអាហ្វហ្គានីស្ថាន។
សារព័ត៌មាន រ៉យទ័រ បានផ្សាយថា ប្រធានាធិបតី តាជីគីស្ថានលោក Emomali Rakhmon មិនទទួលស្គាល់រដ្ឋាភិបាលតាលីបង់ដឹកនាំប្រទេសអាហ្វហ្គានីស្ថានឡើយ ។ ចំណែកក្រុមតាលីបង់វិញ បានបញ្ជាក់ថា រដ្ឋាភិបាលតាជីគីស្ថានមិនត្រូវជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អាហ្វហ្គានីស្ថាននោះឡើយ។
ចិនជាប្រទេសវិនិយោគច្រើនបំផុតនៅក្នុងប្រទេសតាជីគីស្ថាន។ កន្លងមកថ្មីៗ ទីក្រុងប៉េកាំងបានសាងសង់អគាររដ្ឋសភាជូនប្រទេសតាជីគីស្ថាន៕ ដោយសាធី

...

រូបថត៖Tân Hoa Xã

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print