ការ​អំពាវនាវលើកចុងក្រោយរបស់អង្គការAHF​ ដល់ប្រទេសG20​ ដើម្បី​ជួយបរិច្ចាគវ៉ាក់សាំងកូវីដ-១៩​ ឱ្យ​បណ្តាប្រទេសក្រីក្រ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីឱ្យប្រទេស G20​ ជួយបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដល់បណ្តាប្រទេសក្រីក្រជាច្រេីននៅលើពិភពលោក នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ​ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍( AHF)​ និងដៃគូតាមរយៈយុទ្ធនាការទាមទារឱ្យមានការចាក់វ៉ាក់សាំងទូទាំងពិភពលោកហៅកាត់ថា VOW បានបន្តអំពាវនាវជាលើកចុងក្រោយដល់ប្រទេស G20។

សូមជម្រាបថា​ ចំពោះសកម្មភាពតស៊ូមតិរបស់អង្គការ AHF ប្រចាំកម្ពុជា គ្រាន់តែជាព្រឹត្តិការណ៍មួយផ្នែកតូចរបស់ VOW ដែលវាផ្តោតសំខាន់លើប្រទេសជាច្រើនក្នុងរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ នៅមុនកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣០ខែ តុលាស្អែកនេះ​ នៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី និងជាការបន្តកិច្ចខិតខំប្រឹងប្រែងជំរុញឱ្យមេដឹកនាំនៃបណ្ដាប្រទេសអ្នកមាននៅលើពិភពលោក ធានាឱ្យបាននូវសិទ្ធិទទួលបានវ៉ាក់សាំងបង្ការ COVID-19ជាសកល។

ជុំវិញបញ្ហានេះដែរ​ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានមានប្រសាសន៍ថា៖​ លុះត្រាតែមេដឹកនាំ G20 ប្តេជ្ញាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីបញ្ចប់ជំងឺរាតត្បាតនេះបើមិនដូច្នេះទេជំងឺកូវីដ១៩ នឹងបន្តបំផ្លាញប្រព័ន្ធសុខភាព និងសេដ្ឋកិច្ចទូទាំងពិភពលោកហើយគ្មានប្រទេសណាមានសុវត្ថិភាពទេ ទាល់តែប្រទេសទាំងអស់ត្រូវបានការពារ។

គួរបញ្ជាក់ថា​ អង្គការ AHF ដែលជាអង្គការអេដស៍ពិភពលោកធំជាងគេនាពេលបច្ចុប្បន្ន​ បានផ្តល់ការព្យាបាល និងផ្តល់សេវាកម្មវេជ្ជសាស្រ្ត ដល់អតិថិជន ជាង ១,៦ លាននាក់នៅក្នុងប្រទេសចំនួន ៤៥ នៅទូទាំងពិភពលោកនៅសហរដ្ឋអាមេរិក​ អាហ្វ្រិក​ អាមេរិកឡាទីន/ការ៉ាអ៉ីប​ តំបន់អាស៊ីប៉ាស៊ីហ្វិក​ និងអឺរ៉ុប៕

...

ដោយ៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print