ពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារដល់ នាយទាហាន កងរាជអាវុធហត្ថខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកឧត្តមសេនីយ៍ឯកភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសតំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ នាយទាហាន កងរាជអាវុធហត្ថខេត្តកាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង។

ក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីលោក សំ ប៊ុណ្ណារិន អភិបាលរងខេត្តស្វាយរៀង លោក​ ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃ​ អយ្យការអមសាលាដំបូងខេត្ត នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ១០១ នាក់ ផងដែរ ។

បន្ទាប់ពីពី​ លោកសំ​ ប៊ុណ្ណារិនអភិបាលរងខេត្តស្វាយរៀងបានលើកឡើងពីសមិទ្ធិផលនានានិងការរីកចំរើនព្រមទាំងការអភិវឌ្ឃន៏ក្នុងខេត្តស្វាយរៀងរួចមក មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកឧត្តមសេនីយ៍ឯកភួងស៊ីភិនក៏បានធ្វើការផ្ដាំផ្ញើរ ដល់មេបញ្ជាការរង ដែលទើបតែឡើងកាន់តំណែងថ្មីនិងមន្ត្រីអាវុធហត្ថទាំងអស់ដែលបានផ្លាស់ប្តូរមុខងារ គ្រប់ក្រុងស្រុកត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការបំពេញភារកិច្ចការងារនាពេលកន្លងមកដែលរាជរដ្ឋាភិបាលបានដាក់ចេញហើយគឺមិនតែប៉ុណ្ណោះដើម្បីបន្តអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនោះ ធ្វើយ៉ាងណាកងកម្លាំងអាវុធហត្ថ ត្រូវបង្កើនការងារអោយកាន់តែរឹងមាំ ត្រូវរក្សាការពារសន្តិសុខ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងសម្រាប់ក្រុមហ៊ុនវិនិយោគឯកជនជាដើម៕​

 

 

image

image

image

image

image

image

image

image

ដោយ៖ យឹម​ សុថាន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print