ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៩និង០០នាទី លោក ឧត្តមសេនីយ៍ឯក គឿន ភក្រ្តា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមប្រារព្វពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី។
ជាមួយគ្នានោះ ក៏មានការចូលរួមពីសំណាក់ លោកប្រធាននាយកដ្ឋានច្រកទ្វារទី២ (ស្តីទី) លោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យទាំងបី លោកប្រធានទីស្នាក់ការត្រួតពិនិត្យ តំណាងទីស្នាក់ការគយ និងរដ្ឋាករ តំណាងស្ថាប័នចត្តាឡីស័ក លោកនាយប៉ុស្តិ៍នគរបាលវរៈការពារព្រំដែន តំណាងយោធាវរៈការពារព្រំដែន នាយរងប៉ុស្តិ៍ នាយ-នាយរងផ្នែក និងមន្រ្តីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី៕
...
ដោយ, សិលា