មុខសញ្ញាក្មេងទំនើង៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំណែនាំ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ មុខសញ្ញាក្មេងទំនើង៤នាក់ដែលតែងតែប្រើប្រាស់គ្រឿងញៀនដេីរលេងពពាក់ពពូនពេលយប់គ្មានគោលដៅមិនចូលផ្ទះ និងចូលចិត្តប្រេីហិង្សាត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងធ្វើការឃាត់ខ្លួននៅពេលចុះល្បាត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាយប់​រំលងអធ្រាត្រ​ឈានចូលថ្ងៃទី២៩ ខែតុ​លា ២០​២១ នៅចំណុចភូមិដែកភ្លើង ឃុំរលាំងគ្រើ​ល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងទំនើងទាំង៤នាក់ខាងលើមាន១-ឈ្មោះ ជិន សុធន់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅ​ភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង,
២-ឈ្មោះ ធី ចាន់សុវណ្ណ ហៅភីន ភេទប្រុស អាយុ១​៦ឆ្នាំ រស់នៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោង​ទ​ង ដកហូតបានកាំបិតផ្គាក់១ និងម៉ូតូ១គ្រឿងម៉ាក​ហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកំព​ង់​ស្ពឺ 1Q-0276​, ៣-ឈ្មោះ សាត សឺ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង, ៤-ឈ្មោះ រុន ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ​បន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង។
ក្រោយឃាត់ខ្លួនបានដកហូតម៉ូតូចំនួន ២គ្រឿង ក្នុងនោះ១គ្រឿងម៉ាកហុងដា ស៊េរីឆ្នាំ២០១៦ ពណ៌ក្រហម គ្មានស្លាកលេខ និង១គ្រឿងទៀតម៉ាកហុងដា ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ គ្មានស្លាកលេខ ។

បច្ចុប្បន្ន​ជំនាញបានបន្ដសាកសួរ​និងអញ្ជេីញ​អាណា​ព្យាបាល​មកទទួលយកទៅអប់រំនិងធ្វើកិច្ចសន្យាធានា បើក្នុងករណីនៅតែបន្ដធ្វេីសកម្មភាពសមត្ថកិច្ចនឹងមានចំ​ណាត់ការតាមផ្លូវច្បាប់៕

...

ដោយ ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print