ភ្នំពេញ, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញ មានប្រសាសន៍ថា ៖ ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលបានកាន់ញញួរប្រធានអាស៊ានរហូត ៣ដង ។ សារនេះសម្តេចអរគុណដល់ជនរួមជាតិ ដែលគាំទ្រសម្តេច ទើបសម្រេចបានជោគជ័យនេះជូនប្រទេសជាតិទាំងមូល ។
សូមបញ្ជាក់ថា នៅព្រលប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានថ្លែងថា, ប្រជុំអាស៊ាន៣ថ្ងៃជាប់គ្នាពុំមានពេលហាត់ប្រាណសោះ។ ថ្ងៃនេះឆ្លៀតពេលហាត់ប្រាណដោយការធាក់កង់រយៈពេល
៨០នាទីបានចម្ងាយជាង៥០គីឡូម៉ែត្រ
ដោយជិះឡើងទួល៤អង្សា។
សម្តេចបន្តថា, ប្រសិនគិតចម្ងាយផ្លូវអាចចូលក្នុងដីខេត្តកំពង់ស្ពឺឬតាកែវតែទីបំផុតនៅផ្ទះតាខ្មៅសោះ។
សម្តេចតេជោ បានលើកឡើងទៀតថា, ល្ងាចថ្ងៃសុក្ររង់ចាំមើលផ្លូវចៅៗមកលេង និងបាយល្ងាចជាមួយគ្នា។ នេះហើយជារសជាតិនៃជីវិតពេលថ្ងៃរសៀលនិងជារសជាតិនៃជីវិតជាជីតារបស់ចៅៗដែល
តែងតែនឹកដល់ពួកគេដូចពាក្យចាស់ពោល
ថា(ស្រឡាញ់កូនមួយតៅស្រឡាញ់ចៅ
មួយថាំង)។
សូមជម្រាបជូនថា, សម្តេចតេជោ ក៏បានផ្ញើថ្វាយព្រះមហាក្សត្រ យ៉ាងដូច្នេះថា, ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីខួបគម្រប់ ១៧ព្រះវស្សា(២៩ តុលា ២០០៤ - ២៩ តុលា ២០២១) នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំថ្វាយព្រះពរ បវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ស្តេច ព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំសុខដុមរមនា ជាភិយ្យោភាពតរៀងទៅ៕
ដោយ, សុខ ខេមរា