រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកាយផ្តាច់ ផ្លូវបេតុងវត្តតាក្តុល ដើម្បីបង្ហូរទឹកចេញពីភូមិចំនួន៣ នៅសង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោត ក្រោយពីទឹកស្ទឹងព្រែកត្នោតបានស្រកចុះមក 

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៩ខែតុលាឆ្នាំ២០២១ នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានកាយផ្តាច់ជាបណ្តោះអាសន្ន ផ្លូវបេតុងវត្តតាក្តុល ដើម្បីបង្ហូរទឹកចេញពីភូមិចំនួន ៣ ក្នុងសង្កាត់សាក់ សំពៅ មកស្ទឹងព្រែកត្នោតវិញ ក្រោយពីទឹកស្ទឹងព្រែកត្នោតបានស្រកចុះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ អនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ផ្លូវបេតុង ១ខ្សែប្រវែងប្រមាណជាង៣រយម៉ែត្រ នៅ

ជិតវត្តតាក្តុល ត្រូវបានកាយផ្តាច់ជាបណ្តោះអាសន្ន ដើម្បីបង្ហូរទឹកចេញពីភូមិចំនួន ៣ ក្នុងសង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោត ។

មន្ត្រីជំនាញនៅសាលារាជធានីភ្នំពេញបានឲ្យដឹងថា៖ តំបន់លិចទឹកនេះ មានចំនួន ៣ភូមិ គឺភូមិខ្វឹត ,ភូមិពោធ៍រលំ និងភូមិក្រាំងតាផូ មានប្រជាជនកំពុងរស់នៅ ចំនួន ៥៤៨ គ្រួសារ ដែលហ៊ុំព័ទ្ឋជុំវិញដោយទឹកស្ទឹង ព្រែកត្នោត ពិបាកឆ្លងមកផ្លូវទំនប់ សណ្ដស្ទឹង និងមកទំនប់ ៧មករា ដែលជាតំបន់ទឹកជំនន់លិច កម្លងមក ឥឡូវបានស្រក បន្ដិច ក្រោយពីធ្វើការកាយផ្ដាច់ ផ្លូវបេតុង១ខ្សែនោះមក ៕.

ដោយ  សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print