ស្រវឹងស្រាខ្លាំងចុះមុជទឹកប្រឡាយលង់ស្លាប់គ្មានអ្នកណាជួយទាន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖  បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងបានចុះមុជទឹកប្រឡាយបណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័មកាលពីល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅភូមិពង្រ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាផូ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ថន ទឹត ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិពង្រ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
តាមសាក្សីប្រាប់សមត្ថកិច្ចថានៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាស្រវឹង ហើយបានចុះមុជទឹកប្រឡាយ​ខាងលិចសាលារៀនបឋម សិក្សាពង្រតាស្រីប្រហែល៥០ម៉ែត្រតែម្នាក់ឯង។ លុះក្រោយមកមិនឃើញត្រឡប់មកផ្ទះវិញក្រុមគ្រួសារបានដើរទៅរកឃើញតែស្បែកជើងនៅលើមាត់ប្រឡាយកើតការសង្ស័យក៏ចុះរាវក្នុងទឹកឃើញលង់ស្លាប់បាត់ទៅហើយទើបនាំគ្នាស្រង់មកដាក់លើគោក ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចមូលដ្ឋានបានបង្កើតគណ:កម្មាការត្រួតពិនិត្យ​សព ដែលមានសមាសភាព មិត្ដកិច្ចជំនាញ គ្រូពេទ្យមណ្ឌលសុខភាព លោកជំទប់ទី១ និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបានចូលរួម។
បន្ទាប់មក ឆ្លងតាមការធ្វើកោសល្យវិច័យបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក មិនពាក់ព័ន្ធនឹងករណី មនុស្សឃាតឡើយ ។ ក្រោយពីពិនិត្យរួច សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print