ម៉ូតូពីរគ្រឿងពន្លះគ្នាពេញទំហឹងរួចហើយប្រកែកយកត្រូវរៀងៗខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូបញ្ច្រាសទិសចរាចរណ៍ចេញពីទិញស្រាបៀរបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ តាកែវ 1W-7168 បើកបរដោយរបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ZOOMER ពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1GS-1217 បើកបរដោយយុវជនម្នាក់ធ្វើដំណើរចេញពីកន្លែងលក់ចាប់ហួយត្រលប់មកពីទិញស្រាបៀរ ក្នុងទិសដៅបញ្រ្ចាសទិសគ្នាពីត្បូងមកជើងក្នុងល្បឿនស្រាប់តែជ្រុលមកបុកម៉ូតូឌ្រីម សេ125 ពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឱ្យមានអ្នកណារងរបួសនោះទេ។
ភ្លាមៗនោះភាគីទាំងសងខាងបានឈ្លោះប្រកែកគ្នាយកត្រូវរៀងៗខ្លួន ដោយមានការសម្របសម្រួលពីប្រជាពលរដ្ឋដែលនៅចំណុចទីតាំងកើតហេតុទើបភាគីខាងម៉ូតូZOOMER យល់ព្រមសងថ្លៃការខូចខាតទៅម៉ូតូឌ្រីម C125 ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print