ភ្នំពេញ: ក្រុមមុខសញ្ញាគាស់ផ្ទះប្រើប្រាស់គ្រឿងញៀនប្រុសស្រីចំនួន៨នាក់ត្រូវបានកម្លាំងនគរបាល ដឹកនាំកម្លាំងដោយលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្ទះបន្ទប់ជួល ភូមិត្រពាំងក្រសាំង ហៅភូមិ៤ហាត់ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។
លោកយឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យបានអោយដឹងថា មុនពេលឈានដល់ចុះប្រត្តិបត្តិការណ៍ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋនៅចំណុចភូមិខាងលើឧស្សាហ៍មានចោរគាស់ផ្ទះយករបស់របរ និងក្រុមជួញដូរប្រើប្រាស់ថ្នាំញៀនជាច្រើននាក់ស្នាក់នៅបន្ទប់ជួលមួយកន្លែងនៅភូមិត្រពាំងក្រសាំង ហៅភូមិ៤ហាត់ ទើបលោកអធិការបានដាក់កំលាំងសើុបនិង រហូតកំណត់មុខសញ្ញា ឈានទៅដល់បំបែកបានទាំងសំបុកតែម្តង។
លោកបានបន្តថា ក្នុងប្រតិបត្តិការខាងលើនេះជាក់ស្តែងកំលាំងរបស់លោកបានឃាត់បានមនុស្សចំនួន៨នាក់ ក្នុងនោះស្រី៣នាក់ និងដកហូតបានម៉ូតូសង់សេ១២៥ ស៊េរី០១៥ មួយគ្រឿង ឧបករណ៍សំរាប់គាស់សោរផ្ទះ
ឧបករណ៍សំរាប់ប្រើប្រាស់ ថង់ច្រកថ្នាំញៀនមួយចំនួនធំ ។
លោកបានបន្តទៀតថាជនសង្ស័យដែលឃាត់បានទី១ឈ្មោះ ច័ន្ទ ចំរើន ភេទ ប្រុស អាយុ ២២ មុខរបរកម្មកររោងចក្រ ទី២ឈ្មោះ នួន រតនៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ អ្នកចាក់សាំង ទី៣ ឈ្មោះវី សំបូរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ទី៤ ឈ្មោះមូ៉ រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ មុខកម្មកររោងចក្រ ទី៥ឈ្មោះ ប៉ែន តុលា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ទី៦ឈ្មោះ ខន ចាន់ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ទី៧ ឈ្មោះកែវ ស្រីល័ក្ខ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៨ ឈ្មោះគោក លីណា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។
បច្ចុបន្បជនសង្ស័យទាំង៨នាក់រួមជាមួយវត្ថុតាង ត្រូវបានកំលាំងឃាត់ខ្លួនបញ្ជូនមកផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ ដើម្បីកសាងសំណុំរឿង ឡើងតុលាការចាក់ការតាមនិតិវិធី ច្បាប់។
សុខាសែនជ័យ