លោក ស សុខា អញ្ជើញក្នុងមហាសន្និបាតសហព័ន្ធកីឡាសាកលវិទ្យាល័យអន្តរជាតិ ( FISU) លើកទី៣៧ ឆ្នាំ២០២១ (ថ្ងៃទី២)

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ក្នុងនាមប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា បន្តចូលរួមមហាសន្និបាតកីឡាសាកលវិទ្យាល័យអន្តរជាតិ (FISU) លើកទី៣៧ ឆ្នាំ២០២១ (ថ្ងៃទី២) តាមប្រព័ន្ធវីដេអូ Zoom ។

លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា, មហាសន្និបាតនេះ មានការចូលរួមពីសមាជិកសហព័ន្ធកីឡាសាកលវិទ្យាល័យជាតិ ចំនួន ១៧៤ និងមានគោលបំណងសំខាន់ ៣ ដូចខាងក្រោម ៖

១. ជួបជុំគ្នារៀងរាល់ ២ឆ្នាំម្តង និងប្រមូលផ្តុំប្រជុំសហព័ន្ធកីឡាជាតិ ចំនួន ១៧៤ របស់សហព័ន្ធជាសមាជិក

២. បោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាសាកលវិទ្យាល័យអន្តរជាតិ (FISU) សម្រាប់រយៈពេល ៤ឆ្នាំ

៣. អនុម័តថវិកា និងកម្មវិធីដែលស្នើឡើងដោយគណៈកម្មាធិការសហព័ន្ធ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print