រថយន្តស្ព័របើកលឿនជ្រុលបុកជាមួយឡំប្រឺតាបណ្តាលឲ្យក្រឡាប់របួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់បើករថយន្តស្ព័រមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយនឹងឡាប្រឺរីតាបណ្ដាលឲ្យក្រឡាប់រងរបួសធ្ងន់ស្រាល៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមភ្លាមៗ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាកពីវេលាម៉ោង១និង០០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុមុនតំបូងបានឲ្យដឹងថាគេបានឃើញរថយន្តប្រភេទស្ព័រមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2P-2822 បើកបរដោយជនជាតិបរទេសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនស្របពេលនោះមានម៉ូតូឡំប្រឺតាមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ1HO-0452 ជិះគ្នាបីនាក់ធ្វើដំណើរពីលិចទៅកើតវាក់អើស្រាប់តែបុកគ្នាពេញទំហឹងបណ្តាលឲ្យអ្នកធ្វើដំណើរតាមម៉ូតូឡាំប្រ៊ីដារបួសធ្ងន់ស្រាលបីនាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះធ្វើការវាស់វែងរក្សាដើម្បីរងចាំការដោះស្រាយ៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print