រថយន្តក្រុងបើកបររ៉េចង្គូត ទៅបុកដើមឈើបណ្តាលឲ្យស្លាប់ម្នាក់ ដោយមានភ្ញៀវរួមដំណើរ៧នាក់ តៃកុងដាក់មេប្រូច

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពី រថយន្តក្រុងដឹកអ្នកដំណើរ៧នាក់ បានរ៉េចង្គូតទៅបុកនិងដើមឈើខ្ទេចផ្នែកខាងមុខ ធ្វើឲ្យប្រុសវ័យចំណាស់ម្នាក់ស្លាប់ភ្លាមៗ ឯ៦នាក់ផ្សេងទៀតរួចផុតគ្រោះថ្នាក់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២១ ស្ថិតក្នុងចំណុចភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

បើតាមរបាយការណ៍របញ្ចាក់របស់អធិការដ្ឋាននគរបាលស្រុកសេសានថា: ដោយរថយន្តក្រុង១គ្រឿងពាក់ស្លាក់លេខសៀបរាប3A,1927ពណ៌សរបើកបរពីលិចទៅកើតបានដាច់ចង្កូតរ៉េបុកដើមឈើ នៅចំណុចគីឡូម៉ែត្រលេខ25និង26ចំណុចភូមិច្រប់ឃុំក្បាលរមាស។
ក្រោយពេលកើតហេតុអ្នកបើកបរដឹងខ្លួនថាមានអ្នកស្លាប់ក្នុងហេតុការនោះ ហើយក៏ដាក់ប្រូចរត់គេចបាត់ស្រមោលតែម្តង។

របាយការណ៍បញ្ចាក់ថា: ក្រោយកើតហេតុសមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុ ពិនិត្យមើល បានប្រទះឃើញអ្នកដំណើរម្នាក់ស្លាប់ក្នុងរថយន្តនាក់
មានឈ្នោះនាង ម៉ាត់ ភេទប្រុស អាយុ៦២ឆ្នាំជនជាតិខ្មែរឥស្លាមមុបរបកសិករ នៅភូមិឃ សង្កាត់ច្រាំងចំរេះទី3 ខណ្ឌឫស្សីកែវ ភ្នំពេញ។កៀបជាប់នៅក្នុងកាប៊ិនរថយន្ត អ្នករួមដំណើរក្នុងរថយន្តមានចំនួន៧នាក់។(អ្នកបើកបរ២នាក់ប្រុស រត់គេចខ្លួនបាត់)
មូលហេតុគ្រោះថ្នាក់មកពីដាច់បាឡុងដៃចង្កូត ទើបរ៉េចង្កូតតែម្តង។
សាកសពក្រោយសមត្ថកិច្ចជំនាញស្រុកនិងប៉ុស្តិ៍ពិនិត្យ និងធ្វើកំណត់ហេតុរួច ក៏បានប្រគល់ជូនគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ដោយយោងតាមការសម្របសម្រួលពីព្រះរាជអាជ្ញារងជា សុភ័ក្រ្ត អយ្យការសាលាដំបូងខេត្តស្ទឹងត្រែង ផងដែរ៕

ដោយ៖ មាស សុផាត

...

ដោយ:មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print