អាជ្ញាធរជាតិអប្សរា​ បន្តការងារជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្តជ្រុងពាយ័ព្យ

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ អាជ្ញាធរជាតិអប្សរា​ ជួសជុលពង្រឹងរចនាសម្ពន្ធកាំជណ្តើរច្រាំងកសិន្ធុជ្រុងពាយ័ព្យនៃប្រាសាទអង្គរវត្ត។ ក្នុងឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា បានបន្តការងារជួសជុលកាំជណ្តើរច្រាំងកសិន្ធុជ្រុងពាយ័ព្យនៃប្រាសាទអង្គរវត្ត ប្រវែង២០ម៉ែត្រ ដែលអាចនឹងបញ្ចប់នៅចុងឆ្នាំ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់អាជ្ញាធរជាតិអប្សរា​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២១។

លោកស្រី នង បូរ៉ាវី បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលជាប្រធានការដ្ឋានជួសជុលច្រាំងកសិន្ធុអង្គរវត្តជ្រុងពាយ័ព្យនេះ បានឱ្យដឹងថា ច្រាំងកសិន្ធុផ្នែកខាងលិចប្រាសាទអង្គរវត្តជាទីតាំងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិនិយមមកអង្គុយផ្តិតយករូបភាពកំពូលប្រាំដ៏ស្រស់ស្អាតនៃប្រាសាទអង្គរ។ ម្យ៉ាងទៀត បើសិនយើងជួសជុលរួចរាល់ធ្វើឱ្យច្រាំងកសិន្ធុកាន់តែមានភាពស្រស់ស្អាតទ្វេឡើង ។

លោកស្រីបន្តថា ការងារជំហានដំបូង ក្រុមការងារបានធ្វើរួចរាល់ដូចជា៖ បិទទំនប់ សម្រង់ប្លង់ ពិនិត្យស្ថានភាពថ្មដែលជ្រុះធ្លាក់ចុះមកច្រាំង និងការរើថ្មដោយប្រើកៅឡាក់អូសថ្មពីច្រាំងខាងក្រោមឡើងទៅច្រាំងខាងលើ ដើម្បីយកទៅរក្សាទុកនៅទីធ្លារក្សាថ្ម លាងសម្អាត និងចុះបញ្ជីថ្ម។

សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាជួសជុលច្រាំងកសិន្ធុរអង្គរវត្តជ្រុងពាយ័ព្យ បានប្រវែង១០០ម៉ែត្ររួចមកហើយ៕ដោយ​៖សហការី​

...

ប្រភពព័ត៌មាន​ពី៖ នាយកដ្ឋានផ្សព្វផ្សាយ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print