បិសាចក្រហម Man Utd និង Atalanta ប្រជែងគ្នាឈរលេខ១ក្នុងពូល F វគ្គជម្រុះ Champions League រាត្រីនេះ

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United នឹងធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Atalanta សម្រាប់ការប្រកួត UEFA Champions League នៅកីឡដ្ឋាន Gewiss នៅរាត្រីថ្ងៃអង្គារនេះ ដោយក្រុមម្ចាស់ផ្ទះកំពុងសម្លឹងរកការត្រឡប់មកវិញពីការបរាជ័យរបស់ពួកគេក្នុងលទ្ធផល ៣-២ ក្នុងជំនួបជុំដំបូងរបស់ក្រុមទាំង២។

ការ​ប្រកួត​វគ្គ​ចែក​ពូល​ដំបូង​​បាន​ធ្វើ​ឱ្យក្រុម Manchester United ឡើង​មក​លើ​កំពូល​តារាងដោយយកជ័យជម្នះ ៣-២ នៅ Old Trafford កាលពី​ថ្ងៃ​ទី២០ ខែ​តុលា។ ៣គ្រាប់នោះរកបានដោយ Marcus Rashford រកបានគ្រាប់ដំបូងឲ្យ Man Utd នៅនាទីទី៥៣ គ្រាប់ទី២ដោយ Harry Maguire និងគ្រាប់ទី៣រកបានដោយ Cristiano Ronaldo។ ចំណែក២គ្រាប់របស់ក្រុម Atalanta រកបានដោយMario Pasalic និង Merih Demiral ។

ក្រុមបិសាចក្រហម Manchester United ឈរកំពូលតារាងមាន៦ពិន្ទុ ខណៈ Atalanta មាន៤ពិន្ទុឈរនៅលេខ២។ ចំណែក​ឯ​ក្រុម​ផ្សេង​ទៀត Villarreal កំពុង​ឈរ​លេខ​៣មាន​៤​ពិន្ទុ ខណៈដែល Young Boys ឈរនៅលេខ៤មាន៣ពិន្ទុ។

Ronaldo គឺជាកីឡាករដែលលេចធ្លោជាងគេសម្រាប់ Manchester United ដោយស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុង Champions League រដូវកាលនេះ រួមទាំងគ្រាប់បាល់បើកឆាកមួយប្រកួតផងដែរ។ ខ្សែ​ប្រយុទ្ធ​រូបនេះ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ៥​បណ្តោះអាសន្នក្នុង​តារាងអ្នករកគ្រាប់បាល់​សម្រាប់​ប្រកួត​ប្រជែង​ក្នុង​ឆ្នាំ 2021-2022។ ចំណែកក្រុម Atalantaមានកីឡាករឆ្នើមៗដូចជា Demiral, Remo Freuler និង Pasalic ក្នុងការប្រកួត Champions League ។ កីឡាករទាំង៣គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមដែលមានម្នាក់១គ្រាប់។

ម្ចាស់ផ្ទះ Atalanta បានឈ្នះការប្រកួត Champions League លើកមុនរបស់ពួកគេនៅលើទឹកដីខ្លួនឯងក្នុងរដូវកាលនេះ។ ក្រុមរបស់លោកOrobici មានប្រវត្តិមិនទាន់ឈ្នះ៣ប្រកួតក្នុងផ្ទះ (ស្មើ២ និងចាញ់១) ក្នុងគ្រប់ការប្រកួតទាំងអស់។ Manchester United បានចាញ់ក្នុងការប្រកួតមុនតែមួយគត់របស់ពួកគេក្នុងការធ្វើដំណើររបស់ពួកគេក្នុងការប្រកួតនៅរដូវកាលនេះ។ ក្នុង​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​ការ​ប្រកួត​ទាំង​អស់ Atalanta ឈ្នះ​២ ស្មើ​២ និង​ចាញ់​២។

ដោយឡែកក្រុម Manchester United ឈ្នះ៣ ស្មើ១ និងចាញ់២ ក្នុង៦ប្រកួតចុងក្រោយរបស់ពួកគេ។ ពួកគេបានស៊ុតបាល់បញ្ចូលទី១១គ្រាប់និងរបូតគ្រាប់បាល់១៣គ្រាប់ក្នុងអំឡុងពេលនោះ ៕

 

...

ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print