លើកពេលប្រជុំពេញអង្គគណៈរដ្ឋមន្តី្រ ខណៈគ្រោងប្រជុំថ្ងៃទី៥ ខែវិច្ឆិកា នោះ

ចែករំលែក៖

ភ្នំពេញ, ទីស្ដីការគណៈរដ្ឋមន្ត្រី សូមគោរពជូន
សម្តេច លោក លោកស្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូគ្រប់ក្រសួង ស្ថាប័ន
កម្មវត្ថុ ៖ ករណីលើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។

យោង ៖ លិខិតលេខ៦៩១ ខន/០១៩ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ របស់ខុទ្ទកាល័យសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមគោរពជម្រាបជូនសម្តេច លោក លោកស្រី មេត្តាជ្រាបថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍ដែលគ្រោងប្រជុំ នាថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នោះ សូមលើកទៅពេល ក្រោយវិញ។

អាស្រ័យហេតុនេះ សូម សម្តេច លោក លោកស្រី មេត្តាជ្រាបដោយសេចក្ដីអនុគ្រោះ។ សូម សម្តេច លោក លោកស្រី មេត្តាទទួលនូវសេចក្តីគោរពពីខ្ញុំ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print