ស្ថានទូតជប៉ុនប្រចាំកម្ពុជា : «សូមស្វាគមន៍អ្នកជំនាញការ JICA ថ្មី»

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកជំនាញការJICA ពីររូប គឺលោកស្រី ម៉ាត្សឹដា ណុរិកុ អ្នកជំនាញការផ្នែកអប់រំ ដើម្បីបង្កើតមូលនិធិសម្រាប់វិទ្យាស្ថានគរុកោសល្យ (នៅខាងស្តាំរូបភាព) និងលោកស្រី ណាកាណុ អាហ្គឹរី អ្នកជំនាញផ្នែកអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ (TVET) ដើម្បីការអភិវឌ្ឍន៍ធនធានមនុស្សឧស្សាហកម្ម (នៅខាងឆ្វេងរូបភាព) បានចូលជួបសម្តែងការគួរសមជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
លោកស្រីម៉ាត្សឹដា នឹងធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើនសមត្ថភាពគ្រូបង្រៀននៅកម្ពុជា ហើយលោកស្រី ណាកាណុ នឹងធ្វើការជាមួយ TVET នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើនគុណភាព TVET សម្រាប់បំពេញតម្រូវការឧស្សាហកម្ម។ លោក មិកាមិ បានស្វាគមន៍អ្នកជំនាញការទាំងពីរ ហើយបានផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមដែលកម្ពុជាកំពុងជួបប្រទះ។ យើងសង្ឃឹមថា ពួកគាត់នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា៕


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print