ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ នៅថ្ងៃទី ៣ខែវិច្ឆិកាបានរិះគន់យ៉ាងខ្លាំងដល់អាមេរិកដែលបានដកខ្លួនចេញពីសន្ធិសញ្ញាទីក្រុងប៉ារីស ស្តីពីអាកាសធាតុ ហើយផ្លាស់ប្តូរគោលនយោបាយពីអាកាសធាតុ។
ការលើកឡើងខាងលើរបស់ចិន ក្រោយពេលប្រធានាធិបតីអាមេរិក លោកបៃឌិន បានរិះគន់ចិននិងរុស្ស៊ីដែលមិនបានចូលរួមកិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុ COP26។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ បានបង្ហោះលើបណ្តាញសង្គម Twitter ថា បណ្តាប្រទេសចាំបាច់ត្រូវតែគោរពការសន្យារបស់ខ្លួនឱ្យប្រាកដ ហើយធ្វើសកម្មភាពជាបន្តបន្ទាប់ ទើបអាចដោះស្រាយបញ្ហាអាកាសធាតុបាន។ ការនិយាយនិងផ្សព្វផ្សាយទៅមុខរលូន ប៉ុន្តែការធ្វើវិញគឺបានផ្លាស់ប្តូរជារៀងរហូត។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ បានសរសេរលើបណ្តាញសង្គម Twitter ថា
«ចិនបានគាំទ្រយ៉ាងខ្លាំងដល់ Climate Action(ធ្វើសកម្មភាពមុនបម្រែបម្រួលអាកាសធាតុ)។ យើងមិនមែនជាអ្នកដកខ្លួនចេញពី សន្ធិសញ្ញាអាកាសធាតុទីក្រុងប៉ារីស (#ParisAg Agreement)នោះឡើយ គឺអាមេរិកទេទើបជាអ្នកដកខ្លួនចេញ។ អាមេរិកបានផ្លាស់ប្តូរគោលនយោបាយស្តីពីអាកាសធាតុជាច្រើនលើកកន្លងមក។ ពេលនេះអាមេរិកមិនត្រូវទម្លាក់កំហុសទៅឱ្យគេឡើយគឺត្រូវមានការទទួលខុសត្រូវ និងធ្វើសកម្មភាពជាក់ស្តែង»។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិលោកZhang Jun បានឆ្លើយតបទៅនឹងអវត្តមានប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងកិច្ចប្រជុំ COP26 ដោយលោកបញ្ជាក់ថាចិនបានបញ្ជូនគណៈប្រតិភូចូលរួម ហើយក៏បានប្រកាសពីគោលនយោបាយនិងគម្រោងធ្វើសកម្មភាពស្តីពីបម្រែបម្រួលអាកាសធាតុដែរ។
លោកZhang Jun បានបញ្ជាក់ថា «មេដឹកនាំចិនបានប្រកាសនៅក្នុងកិច្ចប្រជុំចែករំលែកវិធីសាស្ត្រ ចំពោះបម្រែបម្រួលអាកាសធាតុ ក៏ដូចជាសមិទ្ធផលដែលចិនទទួលបាន ហើយគណៈប្រតិភូចិន បានចូលរួមកិច្ចប្រជុំនោះ៕ ដោយសាធី
រូបថត៖TTXVN-VNA.