ខេត្តត្បូងឃ្មំ ៖ ករណីលួចបេីកលេងល្បែងស៊ីសង(ជល់មាន់)មួយកន្លែង នៅចំណុចផ្ទះឈ្មោះ មែន ស្រីនាង ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិបុសល្ហុង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខខេត្តត្បូងឃ្មុំត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ដោយឃាត់ទុកមាន់៦ក្បាល ឯមនុស្សដែលជាអ្នកប្រមូលផ្តុំគ្នាលេង បានដឹងខ្លួនមុនរត់គេចខ្លួនអស់ហេីយ ។
ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១២និង៤០នាទី ប្រេីប្រាស់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ដឹកនាំដោយលោកវរសេនីយ៍ទោ វង្ស សុភី អធិការ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលតាពក ។
បច្ចុប្បន្នវត្ថុតាងខាងលើមាន់៦ក្បាលដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ។ ចំណែកម្ចាស់ផ្ទះបានធ្វើកិច្ចសន្យាអប់រំណែនាំមិនឣោយផ្តល់កន្លែងឱ្យគេលេងល្បែងសុីសងគ្រប់ប្រភេទទៀតឡើយ ៕ ដោយ វណ្ណៈ
...