ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី ២៩ អាណត្តិទី៣

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី ២៩ អាណត្តិទី ៣ ក្រោមអធិបតីភាពលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ងួន រតន: អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករង ទីចាត់ការសាលាខេត្ត ចំណែកឯ ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធចូលរួមតាមរយៈប្រព័ន្ធវីដេអូ Zoom។

គោលបំណងនៅក្នុងកិច្ចប្រជុំនេះដែរ ដើម្បីពិនិត្យពិភាក្សាកែលម្អរបាយការណ៍ ប្រចាំខែ ពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក និង ចូលរួមការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងចូលរួមផ្សព្វផ្សាយឲ្យបាន ទូលំទូលាយនូវវិធានការនបីការពារ បីកុំ និងពីរចូលរួម របស់ រាជរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូ វីដ១៩។

របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ២៨ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី ៣ របស់ក្រុមប្រឹក្សាខេត្ត
៣- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ របស់រដ្ឋបាល
៤- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ តុលា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត
៥- ពិនិត្យ និងអនុម័ត ការបែងចែកតួនាទីភារកិច្ចរបស់គណៈអភិបាលខេត្ត
៦- ពិនិត្យ និងអនុម័តលើសេចក្តីសម្រេចនានា សេចក្តីសម្រេចស្តីពី ការកែសម្រួលសមាភាពគណៈកម្មារៀបចំគម្រោងខេត្ត សេចក្តីសម្រេចស្តីពី ការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិករបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស នៅក្នុងក្រុមប្រឹក្សាខេត្តកំពង់ធំ សេចក្តីសម្រេចស្តីពី ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្ត សេចក្តីសម្រេចស្តីពី ការបង្កើត និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្មនៅក្នុងក្រុមប្រឹក្សាខេត្តកំពង់ធំ
៧- បញ្ហាផ្សេងៗ

របៀបវារៈខាងលើនេះ ត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ និង ពិភាក្សារួមគ្នារួចមក ដោយអនុម័តយល់ព្រម ពីប្រធាន និង សមាជិកក្រុមប្រឹក្សាខេត្តដោយការលើកដៃយល់ព្រម៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print