ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់បន្ទាប់ពីប្រទះឃើញបុរសពោះម៉ាយម្នាក់លង់ទឹកប្រលាយមេ ស្លាប់សង្ស័យស្រវឹងស្រាដើរទៅបត់ជើងមិនប្រយត្ន័ុ។
ហេតុការណ៏នេះបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់
ថ្ងែទី៣ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិ ព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសពោះម៉ាយខាងលើមានឈ្មោះ
សេក ហាក់ (ហៅ ខៃ) អាយុ៥៨ឆ្នាំនៅភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ប្រភពបន្តថា វេលាម៉ោង៩និង៣០នាទីយប់ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយានបានទទួលពត៍មានពីឈ្មោះអាំ យ៉ាន អាយុ៧៦ ឆ្នាំជាមេភូមិព្រៃស្ទៀងបានរាយការណ៍ថាមាន កណីមនុស្សលង់ទឹកស្លាប់ក្នុងប្រឡាយមេស្លាប់។
ក្រោយពីទទួលពត៍មានខាងលើនេះភ្លាមកម្លាំងជំនាញនៃអធិការនគរបាលស្រុកកំពង់រោទិ៍ បានសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយាននិងលោកគ្រូពេទ្យមណ្ឌលសុខភាពស្វាយតាយានបានចុះទៅដល់កន្លែងកើតហេតុនិងពិនិត្យសពសន្និដ្ឋានថាពិតជាស្លាប់ដោយលង់ទឹកប្រាកដមែនខណ:មិនមានស្លាកស្នាមសំគាល់ជារឿងឃាដកម្មនោះទេ។
អ្នកភូមិបានអោយដឹងថាបុរសខាងលើនេះពោះម៉ាយខណះប្រពន្ធបានរត់ចោលយូមកហើយដោយរស់នៅជាមួយកូនដែលបម្រើការងារនៅរោងចក្រហើយគាត់ពិបាកចិត្តតែងតែផឹកស្រាស្រវឹងរាល់ថ្ងៃ។
ហើយនៅយប់កើតហេតុកូនត្រលប់មកពីរោងចក្រមកផ្ទះវិញមិនឃើញឪពុកក៏ដើររកស្រាប់តែប្រទះឃើញស្លាប់ក្នុងប្រលាយទឹកមេបង្កការភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្ន សពសមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍ បានធ្វើកំណត់ហេតុនិងប្រគល់ដល់ក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ យឹម សុថាន