រថយន្ដយីឌុបដឹកដីមួយគ្រឿងបើកបុកបុរសជិះម៉ូតូម្នាក់អូសចម្ងាយជាង៧០ម៉ែត្របណ្ដាលឱ្យកិនមួយកំណាត់ខ្លួនខ្ទេចដូចប្រហិត

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មខ្លួនប្រាណខ្ទេចដូចប្រហិត ខណៈកំពុងជិះម៉ូតូសុខៗត្រូវបានរថយន្តយីឌុបដឹកដីមួយគ្រឿងបុកពីក្រោយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០:៤០នាទីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចលើផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
រថយន្តបង្កហេតុម៉ាកស្កែននា កង់ដប់ (យីឌុប)ពាក់ស្លាកលេខកំពង់ចាម3A-9778 ដឹកដី បើកបរដោយ ឈ្មោះ កែវ សំណាងភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្ថាពរ ឃុំប៉ាលហា ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ(ត្រូវបានឃាត់ខ្លួន)។
ចំណែកជនរងគ្រោះបើកបរម៉ូតូម៉ាកហុងដាគុបជ្រុង ឈ្មោះ ស្រេង ឡន ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថា ឈ្មោះ ស្រេង ឡន បើកបរម៉ូតូឆ្លងផ្លូវពីទិសខាងកើតមកទិសខាងលិច ពេលមកដល់ចំណែកផ្លូវខាងលិចក៏ត្រូវរថយន្តបុកអូសកិនចម្ងាយប្រហែល៧៩ម៉ែត្របណ្តាលជនរងគ្រោះមួយកំណាត់លើខ្ទេចម៉ត់ដូចប្រហិត ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។
ចំណែកតៃកុងរថយន្តឈ្មោះ កែវ សំណាង ត្រូវកម្លាំងប៉ុស្តិ៍នគរបាលឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលឃាត់ខ្លួនយកទៅប៉ុស្តិ៍។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺមកពីតៃកុងឡានបើកបរមានល្បឿនលឿននិងខ្វះការប្រយ័ត្ន ។
បច្ចុប្បន្នជនបង្កត្រូវបានឃសត់ខ្លួននិងរថយន្តត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងនិងនាំយកទៅកាន់អធិការដ្ថាននគរបាលស្រុកដើម្បីចាត់ចែងទៅតាមនីតិវិធី។ ចំណែកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print