WHO អនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ Covaxin របស់ឥណ្ឌា

ចែករំលែក៖

អង្គការសុខភាពពិភពលោក WHO បានសម្រេចអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រភេទ Covaxin ផលិតដោយក្រុមហ៊ុន Bharat Biotech របស់ឥណ្ឌា ។

សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃទី៣ខែវិច្ឆិកា អង្គការសុខភាពពិភពលោកបានសម្រេចឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងឥណ្ឌា ក្រោយរកឃើញថាវ៉ាក់សាំងនេះមានប្រសិទ្ធភាពដល់ទៅ ៧៨% ក្រោយរយៈពេល៤សប្តាហ៍ចាក់
ដូសទី២។ វ៉ាក់សាំងនេះមានតម្លៃថោក សមស្របជាមួយប្រទេសមានចំណូលទាប។ វ៉ាក់សាំងខាងលើរបស់ឥណ្ឌានឹងត្រូវផ្តល់ជូនដល់WHO ដើម្បីចែកចាយដល់ប្រទេសក្រីក្រ។
វ៉ាក់សាំង Covaxin របស់ឥណ្ឌា អាចរក្សាទុកក្នុងសីតុណ្ហភាព ពី២-៨អង្សាសេ ងាយស្រួលក្នុងការថែរក្សានៅប្រទេសក្រីក្រ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានឱ្យដឹងថា ការដែលWHO ទទួលស្គាល់នោះ គឺបានផ្តល់ឱកាសដល់ឥណ្ឌាចូលរួមចែកចាយវ៉ាក់សាំងដល់ពិភពលោកប្រកបដោយតម្លាភាព។
វ៉ាក់សាំង Covaxin គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងដែលWHO ទទួលស្គាល់បន្ទាប់ពីវ៉ាក់សាំង Pfizer, Moderna, AstraZeneca, Johnson & Johnson, Sinopharm និងSinovac។ នៅក្នុងប្រទេសឥណ្ឌា Covaxin បានចាក់ជូនពលរដ្ឋជាង១២១លានដូសហើយ៕ដោយសាធី

...


រូបថត៖DNA INDIA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print