រថយន្ដដឹកដីមួយគ្រឿងបុកស្ត្រីជិះម៉ូតូម្នាក់អូសចម្ងាយជាង៧០ម៉ែត្រស្លាប់ភ្លាម

ចែករំលែក៖

ខេត្តកណ្ដាល ៖ នៅវេលាម៉ោង ១០និង ៤០នាទីព្រឹកថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ដយីឌុបកង់ដប់ដឹកដី ជាមួយបុកម៉ូតូគុបនៅលើផ្លូវ៣៨០ ស្ថិតភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

រថយន្តបង្ក១គ្រឿង ម៉ាកស្កែន កង់ដប់ (យីឌុប)ពាក់ផ្លាកលេខកំពង់ចាម3A -9778 ដឹកដី ដែលបើកបរដោយឈ្មោះ កែវ សំណាងភេទប្រុស អាយុ២៨ ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ នៅភូមិស្ថាពរ ឃុំប៉ាលហា ស្រុកត្បែងមានជ័យ ខេត្ត ព្រះវិហារ(ឃាត់ខ្លួន)។ ជនរងគ្រោះជិះម៉ូតូម៉ាកគុបជ្រុងបើកបរដោយឈ្មោះ ស្រេង ឡន ភេទ ស្រី អាយុ៦១ឆ្នាំនៅភូមិឃុំកើតហេតុខាងលើ។

សាក្សីឃើញហេតុការណ៍ប្រាប់ថា គេឃើញឈ្មោះ ស្រេង ឡន បើកបរម៉ូតូឆ្លងផ្លូវពីទិសខាងកើតមកទិសខាងលិចដល់ចំណែកផ្លូវខាងលិចក៏ត្រូវរថយន្តបុកអូសកិនចម្ងាយ ៧៩ម៉ែត្របណ្តាលជនរងគ្រោះមួយកំណាត់លើត្រូវរថយន្តកិនខ្ទេចម៉ត់ដូចប្រហិត ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

ចំណែកអ្នកបើកបររថយន្តឈ្មោះ កែវ សំណាង ត្រូវកម្លាំងប៉ុស្តិ៍នគរបាលព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលឃាត់ខ្លួននៅប៉ុស្តិ៍។ បន្ទាប់មកលោកអនុសេនីយ៍ឯក ធឺន សុក្រឹត្យ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល បានស្នើសុំលោក ម៉ែន សុខឃឿន អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល និងជំនាញចុះកសាងសំណុំរឿងបញ្ជូនទៅអធិការ ដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីចាត់ការតាមនីតិវិធីបន្ត។

សូមបញ្ជាក់ថា បណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើ មូលហេតុតៃកុងឡានបើកបរមានល្បឿនលឿននិងខ្វះការប្រយ័ត្ន ។ បងប្អូនប្រជាពលរដ្ឋស្នើសុំយ៉ាងទទូចមកដល់អ្នកបើកបរទាំងអស់ មេត្តាគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ពស់ និងមានប័ណ្ណបើកបរឲ្យបានគ្រប់គ្នា។ ពេលបើកបរកុំប្រើប្រាស់គ្រឿងស្រវឹងគ្រឿងញៀន ៕

ដោយ ស៊ុនហេង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print