អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារសម្របសម្រួលទទួលទុកដាក់ចាក់វ៉ាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ពជើងគោក ចុះត្រួតពិនិត្យក្រុមគ្រូពេទ្យ កងពលតូចលេខ៧០ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជូនប្រជាពលរដ្ឋសង្កាត់ចោមចៅ៣   

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ័ឯក សរ ស៊ីនឿន មេ បញ្ជាការរងកងទ័ពជើងគោក និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារសម្របសម្រួលទទួលទុកដាក់ចាក់វ៉ាកសាំងជូនកងទ័ព និងគ្រួសារកងទ័ពជើងគោក បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនប្រជាពលរដ្ឋ របស់កងពលតូចលេខ៧០ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលទទួលខុសត្រូវដោយគ្រូពេទ្យកងពលតូចលេខ៧០។

ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន ក៏បានថ្លែងនូវការកោតសរសើរ ចំពោះខិតខំប្រឹងប្រែងរបស់គ្រូពេទ្យកងពលលេខ៧០ ក៏ដូចជារដ្ឋអំណាចមូលដ្ឋានដែលបានយកចិត្តទុកដាក់អនុវត្តភារកិច្ច បើទោះបីត្រូវជួបបញ្ហាប្រឈមខ្លះៗ ក៏ដោយ ក៏នៅនៅតែពុះពារជំនះរាល់ការលំបាកបានសម្រេចបាននូវរាល់ភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃ ខភម កងទ័ពជើងគោកប្រគល់ជូន ទទួលបានជោគជ័យ ។

ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន បានផ្ដាំផ្ញើដល់ក្រុមការងារគ្រូពេទ្យ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សូមបន្តសហការគ្នាល្អទាំងកិច្ចការគ្រប់គ្រងសភាពការណ៍ សន្តិសុខសាធារណៈ និងនីតិវិធីផ្ដល់សេវាវ៉ាក់សាំង បានត្រឹមត្រូវតាមបច្ចេកទេសរបស់ក្រសួងសុខាភិបាល នឹងបន្តឲ្យអាជ្ញាធរអំពាវនាវបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ កម្មករ កម្មការិនី ដែលបានចាក់វ៉ាក់សាំងដូសទី១ ដូសទី២ ត្រឹមត្រូវតាមរយៈពេលកំណត់មកទទួលសេវាវ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ឲ្យបានគ្រប់ៗគ្នា និងត្រូវគោរពវិធានការការពារនានារបស់ក្រសួងសុខាភិបាល និងពិសេស វិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនទោះបីយើងបានទទួលសេវាវ៉ាក់សាំងដូសទី៣ រួចហើយក៏ដោយ។

សូមបញ្ជាក់ថាទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOVAC) ដូសជំរុញ ដែលកងពលតូចលេខ៧០ ទទួលចាក់ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំងនេះ មានដូចជា៖

-ក្នុងខណ្ឌមានជ័យ មាន០២ទីតាំង គឺនៅសង្កាត់ស្ទឹងមានជ័យ២ សង្កាត់ស្ទឹងមានជ័យ៣។

-ក្នុងខណ្ឌពោធិ៍សែនជ័យ មាន០៤ទីតាំង គឺនៅសង្កាត់ចោមចៅ១ សង្កាត់ចោមចៅ១ និងសង្កាត់ចោមចៅ៣។

ដោយឡែកគោលដៅផ្សារ លន ស៊ីធី ត្រឹមថ្ងៃទី៣ ខែវិច្ឆិកា២០២១ នេះក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនីបានចំនួន ១៧.៩៨៨នាក់៕ដោយ ស៊ុនហេង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print