ឆេះប្រអប់ការប៉ិនភ្លើងផ្អើលសមត្ថកិច្ចនិងក្រុមរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​៖​ ហេតុការណ៍​គ្រោះអគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ដោយប្រអប់ការប៉ិនភ្លើងមួយបានឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ នៅចំណុចរវង្វង់មូលទួលគោកចាស់​ តាមបណ្តោយផ្លូវលេខ២៨៩​ ក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញប្រអប់ការប៉ិនភ្លើងខាងលើមានផ្ទុះឆ្លងចរន្តបែកផ្កាភ្លើង និងបង្កជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ​ ភ្លាមនោះមានបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបាញ់ពន្លត់ហើយភ្លើងក៏រលត់ទៅវិញ។ 

ប្រភពដដែលបានបន្តថា​ មួយសន្ទុះក្រោយមកស្រាប់តែប្រអប់ការប៉ិនភ្លើងខាងលើបង្កជាអគ្គិភ័យម្តងទៀតឆាបឆេះយ៉ាងសន្ធៅ​ ទើបសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងមកបាញ់ទប់ជៀសវាងរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋទៀត។ សមត្ថកិច្ចបានបញ្ជាក់ថា​ គ្រោះអគ្គិភ័យខាងលើសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញអស់ចំនួន២គ្រឿងទើបគ្រប់គ្រងបានទាំងស្រុងនិងមិនមានរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនោះទេ៕ ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print