ស្ថានទូតចិនប្រចាំកម្ពុជា៖ ធ្វើឱ្យមិត្តភាពចិននិងកម្ពុជារឹងជាងដែក មាំជាងថែប

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបរិយាយថា នាថ្ងៃទី៤ ខែវិច្ឆិកា ក្នុងសន្និសីទសារព័ត៌មានមួយរបស់ក្រសួងការបរទេសចិន មានសារព័ត៌មានបានលើកឡើងថា ក្រោមការជួយរបស់ចិន កម្ពុជាទទួលបានសមិទ្ធផលយ៉ាងធំធេងក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសកូវីដ ហើយអត្រានៃការចាក់វ៉ាក់សាំងកូវីដឈានមុខគេក្នុងចំណោមប្រទេសអាស៊ាន។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្មីៗនេះបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជានឹងបើកប្រទេសជាបណ្តើរៗចាប់ពីថ្ងៃទី១ខែវិច្ឆិកា និងចាប់ផ្តើមដំណើរការផលិតកម្មឡើងវិញទាំងស្រុង។ តើភាគីចិនមានយោបល់យ៉ាងដូចម្តេចដែរ។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនមានប្រសាសន៍ថា យើងសូមវាយតម្លៃខ្ពស់ចំពោះវិធានការទប់ស្កាត់ជំងឺវីរុសកូវីដដែលកំណត់ដោយភាគីកម្ពុជា និងមានក្តីសោមនស្សរីករាយដោយស្មោះចំពោះសមិទ្ធផលផ្លែផ្កាក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសដែលកម្ពុជាទទួលបាន។

ចិន​និង​កម្ពុជា​ជា​មិត្តដែកថែប​។ ប្រទេសទាំងពីរបានរួមគ្នាកសាងខ្សែការពារដែលមិនអាចបំបែកបានសម្រាប់កិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុស បង្កើតបានជាគំរូសាមគ្គីប្រយុទ្ធប្រឆាំងជំងឺវីរុសសម្រាប់សហគមន៍អន្តរជាតិ។ យើង​នឹង​បន្ត​ជួយ​គាំទ្រដល់​ភាគីកម្ពុជា​ក្នុងកិច្ចទប់ស្កាត់ជំងឺវីរុស ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។ យើងរីករាយសហការជាមួយប្រជាជនកម្ពុជាដែលជាបងប្អូនរបស់ចិន  បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យកាន់តែស៊ីជម្រៅ ដើម្បីជួយស្តារសេដ្ឋកិច្ចដល់ភាគីកម្ពុជា កែលម្អជីវភាពរស់នៅរបស់ប្រជាជន ដើម្បីឱ្យមិត្តភាពចិននិងកម្ពុជារឹងជាងដែក មាំជាងថែប៕ 

ដោយ៖សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print