កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជាវឃាត់ខ្លួនពិរុទ្ធជនម្នាក់ ករណីរំលោភលើទំនុកចិត្ត ប្រើប្រាស់និងក្លែងបន្លំលិខិត

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី០៥​ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទីម្សិលមុិញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ស្រាវជាវឃាត់ខ្លួនពិរុទ្ធជនម្នាក់ នៅចំណុចមុខផ្ទះលេខL១៣០ ភូមិព្រែករាំង ឃុំទឹកហូត ស្រុកលាផ្អៀរ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ប្រើប្រាស់ និងក្លែងបន្លំលិខិត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៣។

សមត្ថកិច្ចបានបន្តថា, ពិរុទ្ធជនមានឈ្មោះ ប៉ាង គីមចាន់ ភេទ​ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខL១៣០ ភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក យន់ ណារ៉ុង ប្រធានក្រុមប្រឹក្សាជំនុះជម្រះសាលាឧទ្ធរណ៍ភ្នំពេញ។

បច្ចុប្បន្នពិរុទ្ធជនរូបនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print