ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេច បើកអោយប្រើប្រាស់ ផ្លូវក្រោមដីថ្មីបន្ថែម ១ខ្សែទៀត ជាបណ្តោះអាសន្ន ពីមហាវិថីចោមចៅ ទៅផ្លូវជាតិលេខ ៤ ។ ដើម្បីជួយសម្រួលការកកស្ទះចរាចរ ក្នុងពេលដំណើរ ការអ៊ុតកៅស៊ូផ្លូវតភ្ជាប់ពីមហាវិថីសហព័ន្ឋរុស្សុីទៅផ្លូវជាតិលេខ ៤ និងផ្លូវតភ្ជាប់ពីមហាវិថីចោមចៅ ទៅមហាវិថីសហព័ន្ឋរុស្សុី ការដ្ឋាន សាងសង់ស្ពានអាកាស និងផ្លូវ ក្រោមដីចោមចៅ បានធ្វើការ ពង្វាងចរាចររយៈពេល ១៤ថ្ងៃ ដោយបើកអោយប្រើប្រាស់ផ្លូវក្រោមដីថ្មី ជាបណ្តោះអាសន្ន ពីមហាវិថីចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៤ នៅថ្ងៃទី០៦ វិច្ឆិកា ២០២១នេះ ។
តាមការបញ្ជាក់ឲ្យដឹងពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការក្រុង នៅថ្ងៃនេះ ថា៖ យើងបើកឲ្យចរាចរ ផ្លូវក្រោមដី ១ខ្សែបន្ថែម ដោយសារកុំកកស្ទះចរាចរ នៃដំណើការ ការងារការដ្ឋាន យើងកំពុងស៊ុតកៅស៊ូ ពីមហាវិថីសហពន្ធ័រុស្សុី មកផ្លូវជាតិលេខ៤ ផង ។ និងម្យាងទៀត ដើម្បីឲ្យការងារការដ្ឋាន នៃ ការធ្វើទាំងស៊ុក ទាំងសំណង់ និងទាំង ធ្វើឃឿង គំនូសចរាចរ បានលឿនផងដែរ ។
លោកបន្ដថា៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចការសាង សង់ បានជាង ៧៥ភាគរយ ផ្លូវចរាចរ ៣ ខ្សែក៏បានបើកឲ្យប្រើប្រាស់ បណ្តោះអាសន្ន ដើម្បីសម្រួល ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ស្ពានអាកាសនិងផ្លូវក្រោមដីក្នុង គម្រោង ស្ពានអាកាស ចោមចៅទាំង ៣ ខ្សែ ដែល បើក ឲ្យ ប្រើប្រាស់ បណ្តោះអាសន្ន មាន ៖
– ផ្លូវក្រោមដីភ្ជាប់ ចរាចរ ពីផ្លូវជាតិលេខ៤ មកផ្លូវសហព័ន្ធរុស្ស៊ី។ កំណាត់ ផ្លូវ នេះ សម្រួល លំហូរ ចរាចរណ៍ ភ្ជាប់ ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី មានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រជា ផ្លូវ ឯកទិសមានពីរគន្លងរថយន្ត និងមួយគន្លងទោច ក្រយានយន្ត យើងក៏បាន សម្រេច បើកឲ្យប្រើប្រាស់ បណ្តោះអាសន្នកាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០២០ នោះផងដែរ ។
លោកបន្ដថា ៖ កាលពីថ្ងៃ២២ ខែធ្នូ ឆ្នាំ ២០២១កន្លងមកនេះ ផ្លូវ២ខ្សែទៀតក៏បានបើក ឲ្យប្រើប្រាស់បន្ថែមក្នុង នោ៖ខ្សែទីមួយជាផ្លូវក្រោមដីភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថីចោមចៅ ជា ផ្លូវ ឯកទិស មានប្រវែង៤៥៨ ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ។ ខ្សែទីពីរ-ជា ផ្លូវ ឯក ទិសភ្ជាប់ ចរាចរណ៍ ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ ៣ មានប្រវែង ១១៦ ម៉ែត្រ ទទឹង៥.៥ម៉ែត្រ។
សូមបញ្ជាក់ថា ៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC)ដោយប្រើប្រាស់រយៈពេល នៃការ សាងសង់ ៣០ខែ ដោយប្រើ ថវិកាប្រមាណ ២២លានដុល្លាអា មេរិក គ្រោងរួចរាល់ក្នុងឆ្នាំ ២០២១នេះ៕
ដោយ៖ សំរិត