មន្ត្រីគ្រប់រូបតែងតែត្រូវបានយកចិត្តទុកដាក់ពីលោកស្នងការ នៅពេលមានជំងឺ ជួបបញ្ហាផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍ !

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ហ៊ុន ហេង តំណាង លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន បានអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកថវិការបស់លោកស្នងការចំនួន ៤លានរៀល និងថវិការបស់អធិការនគរបាកខណ្ឌចំការមនចំនួន ២លានរៀល ជូនលោកអនុសេនីយ៍ឯក មាន សាវុធ មន្តី្រផ្នែកអន្តរាគមន៍ ខណ្ឌចំការមន ដែលរងគ្រោះថ្នាក់នៅពេលចុះបំពេញភារកិច្ចរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កាលពីយប់ថ្ងៃទី០២ ខែវិច្ឆិកា​ឆ្នាំ២០២១ កន្លងទៅ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី ។

ជាមួយនោះដែរលោកអនុសេនីយ៍ឯក មាន សាវុធ បានបង្ហាញនូវអារម្មណ៍រំភើបដោយបានទទួលការយកចិត្តទុក្ខដាក់ពីថ្នាក់ដឹកនាំ នេះជាការលើកទឹកចិត្តមួយដ៏ធំធេងដល់មន្ត្រីក្រោមឱវាទទាំងអស់ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print