សម្តេចតេជោ ហ៊ុនសែន : ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ រាជរដ្ឋាភិបាលនឹង បន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន និងថែរក្សាតួនាទីរបស់អាស៊ានដែលជាតំបន់ដ៏មានសារៈសំខាន់ !

ចែករំលែក៖

ភ្នំពេញ : ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា, ស្ថិតក្នុងបរិបទនៃវិបត្តិកូវីដ-១៩ នេះ កម្ពុជាមិនត្រឹមតែអាចបញ្ចៀសបាននូវវិបត្តិស្បៀងអាហារប៉ុណ្ណោះ ទេ ប៉ុន្តែកម្ពុជាថែមទាំងបានចាប់យកឱកាសនេះដើម្បីពង្រឹងប្រព័ន្ធស្បៀង តាមរយៈការដាក់ចេញវិធានការ ជាបន្តបន្ទាប់ ដើម្បីផលិតនិងផ្គត់ផ្គង់ផលិតផលកសិកម្មនិងស្បៀងអាហារប្រកបដោយគុណភាព និង សុវត្ថិភាពទៅទីផ្សារក្នុងតំបន់និងពិភពលោកទៀតផង។ រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ ដោយឈរលើ កត្តាសន្តិភាពនិងស្ថិរភាពនយោបាយ ដែលបង្កើតបាននូវបរិយាកាសមួយដ៏រឹងមាំឈានទៅសម្រេចបាន ចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០។ រាជរដ្ឋាភិបាលបាននិងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការក្នុងតំបន់និងពិភពលោក ដូចជា៖ ការដាក់ចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីអាហារូបត្ថម្ភ ក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺវីដ-១៩ ការចូលរួមអនុវត្តផែនទីបង្ហាញផ្លូវផែនការសកម្មភាព សកលដើម្បីឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ ការចូលជាសមាជិកនៃចលនាបង្កើនអាហារូបត្ថម្ភ ពិភពលោក (Global SUN Movement) អាហារូបត្ថម្ភដើម្បីការលូតលាស់និងកំណើន (Nutrition for Growth) កិច្ចសន្ទនាស្តីពីប្រព័ន្ធស្បៀង និងការអនុវត្តនូវគំនិតផ្ដួចផ្ដើមស្តីពីការកាត់បន្ថយភាពអត់ឃ្លានឱ្យ ដល់កម្រិតសូន្យរបស់អង្គការសហប្រជាជាតិ។ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ រាជរដ្ឋាភិបាលនឹង បន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន និងថែរក្សាតួនាទីរបស់អាស៊ានដែលជាតំបន់ដ៏មានសារៈសំខាន់ មួយសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក។ រាជរដ្ឋាភិបាលនឹងបន្តខិតខំ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសនានា ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ធន់នឹងភាពងាយរងគ្រោះ វិបត្តិ និងបញ្ហាផ្សេងៗ ការពារបរិស្ថាននិងជួយកាត់បន្ថយផលប៉ះពាល់នៃការ ប្រែប្រួលអាកាសធាតុ តាមរយៈការជំរុញឱ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ទៀតថា, ក្នុងឱកាសនៃការប្រារព្ធទិវាជាតិអាហារូបត្ថម្ភលើកទី៨ ក្រោមប្រធានបទ “ការពង្រឹងប្រព័ន្ធស្បៀងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” ទូលព្រះបង្គំ ខ្ញុំព្រះករុណា
ខ្ញុំ សូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដែលមានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទជាសេនាធិការក្នុងការសម្របសម្រួលលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និង ប្រព័ន្ធស្បៀង ដោយបង្កើនការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអនុវត្តផែនការសកម្មភាពអាទិភាពនានា នៅក្នុង យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី២ឆ្នាំ២០១៩-២០២៣ និងនៅក្នុងផែនទីបង្ហាញ ផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ ឈានឆ្ពោះទៅសម្រេចឱ្យបានគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ ពិសេសគោលដៅទី២ គឺ បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើក កម្ពស់កសិកម្មប្រកបដោយចីរភាព៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print