ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្ត បើកឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៩២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកFORD RANGERពណ៌សពាក់ស្លាកលេខព្រះសីហនុ 2C 5788បើកបរដោយបុរសជនជាតិបរទេសម្នាក់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងដៃ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក CBRពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HE 5626បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ចាស់ពីគ្នាក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកចំពីមុខរថយន្តFORD RANGERពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ ចំណែកតៃកុងរថយន្តសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ថាននគរបាលខណ្ឌសែនសុខរងចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕
ដោយ៖ និន សុភ័ស្ត