ចង់ល្បីហើយ!!អ្នកបើកទៅបាត់នៅតែរួមដំណើរគំរាមបើករថយន្តបុកអ្នកសារព័ត៌មាន ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍រួច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តហាយលេនឌ័រមួយគ្រឿង ជ្រុលទៅបុកជាមួយនឹងរថយន្តតាកូម៉ាត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការខូចខាត រួចអ្នកបើកបររថយន្តហាយលេនឌ័រចុះពីលើរថយន្តហើយស្រែកថាបុកប៉ុណ្ណឹងចេញលុយអស់ប៉ុន្មាន រួចក៏ដើរចេញទៅបាត់ នៅសល់តែអ្នករួមដំណើរ បានជម្លោះពាក្យសំដីគ្នាមួយម្ចាស់រថយន្តតាកូម៉ាដាក់គ្នាមួយប៉្រាវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអ្នកសារព័ត៌មានជាច្រើនស្ថាប័ន ទៅធ្វើការឡាយព្រោងព្រាត កាលពីវេលាម៉ោង ១០ និង២០នាទីយប់ថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវ ១០០៧ កែងនឹងផ្លូវ ១៩៨០ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងរកម្នាក់ទៀតបើករថយន្តហាយលេនឌ័រមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AP-0559 ធ្វើដំណើរតាមបណ្តោយផ្លូវ ១៩៨០ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្ត តូយ៉ូតា តាកូម៉ា មួយគ្រឿងពណ៌សពាក់ស្លាកលេខ2BD-6610 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៧ ទិសដៅពីត្បូងទៅជើង ចំពីចំហៀងខាងមុខផ្នែកខាងស្ដាំបណ្តាលឲ្យរថយន្តទាំងពីរគ្រឿងផ្ទាប់ជាប់គ្នានឹងរងការខូចខាត។ ភ្លាមនោះអ្នកបើកបររថយន្តហាយលេនឌ័របានចុះពីលើរថយន្តហើយស្រែកថាបុកប៉ុណ្ណឹងចេញលុយអស់ប៉ុន្មាន រួចក៏ដើរចេញពីកន្លែងកើតហេតុបាត់ នៅសល់តែអ្នករួមដំណើរ ច្រង៉ែងច្រង៉ាងជាមួយម្ចាស់រថយន្តតាកូម៉ាក៍កើតជាជម្លោះពាក្យដាក់គ្នាមួយប៉្រាវ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ និងអ្នកសារព័ត៌មានចុះទៅធ្វើការលាយឡាយព្រោងព្រាត ធ្វើឲ្យបុរសដែលជាអ្នករួមដំណើរតាមរថយន្តហាយលេនឌ័ររឹកតែខឹសម្បាកាន់ខ្លាំងនិងប្រើពាក្យមិនសមរម្យដាក់អ្នកសារព័ត៌មានទៀត។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានឲ្យភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នា ក្រោយមកភាគីទាំងពីរបានព្រមព្រៀងគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ក្រោយមកបុរសខាងលើបានបើកររថយន្តចេញទៅ នឹងគំរាមបើកបុកអ្នកសារព័ត៌មានបើមិនចេញមុខមុខរថយន្តគេ តែចុងក្រោយខ្លាចល្បីពេញហ្វេសបុ៊ក ទើបបុរសខាងលើមិនហ៊ានបើកបុកបែជាបើកចេញពីកន្លែងកើតហេតុបាត់ស្រមោល៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print