ទ្វីបអាស៊ីប្រឈមនឹងសីតុណ្ហភាពត្រជាក់ជាងរាល់ឆ្នាំ

ចែករំលែក៖

បាតុភូត La Nina នៅឆ្នាំនេះបានលេចឡើងម្តងទៀត ដែលធ្វើឱ្យរដូវរងាឆ្នាំ 2021-2022 កាន់តែត្រជាក់។ សីតុណ្ហភាពជាមធ្យម មានទាប់ជាងរាល់ឆ្នាំ កើតឡើងនៅក្នុងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា… ត្រូវបានគេរំពឹងថានឹងធ្វើឱ្យវិបត្តិថាមពលនៅអាស៊ីកាន់តែធ្ងន់ធ្ងរ។
ក្នុងពេលនេះអាជ្ញាធរឧតុនិយមជាតិចិន នៅថ្ងៃទី៦ខែវិច្ឆិកា បានរាយការណ៍ឱ្យដឹងថា ផ្នែកខ្លះនៃភាគខាងជើង និងឦសានប្រទេសចិន នៅថ្ងៃសៅរ៍នេះ និងថ្ងៃអាទិត្យស្អែកនេះ នឹងទទួលរងនូវការចុះត្រជាក់ និងការធ្លាក់ព្រិលយ៉ាងខ្លាំងផងដែរ។
បើតាមមជ្ឈមណ្ឌលឧតុនិយមជាតិចិន ចាប់ពីថ្ងៃ៦-៧ខែវិច្ឆិកា ការធ្លាក់ព្រិលយ៉ាងខ្លាំងក្លាដែលអាចបង្កទៅជាព្យុះព្រិល ត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហារផ្នែកខ្លះនៃតំបន់ស្វយ័ត Inner Mongolia, ខេត្ត Shanxi, Hebei, ទីក្រុងប៉េកាំង, ធានជីន (Tianjin), ខេត្តលាវនីង (Liaoning) និងហឺណាន (Henan)។ ព្រិលធ្លាក់តំបន់ខ្លះត្រូវបានគណនាថា នឹងមានកម្រាស់រហូតដល់ ២០សង់ទីម៉ែត្រឯណោះ។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍ជាតិចិន បានជំរុញឱ្យតំបន់ដែលរងផលប៉ះពាល់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ទាក់ទិននឹងការធ្វើចរាចរណ៍ ការដឹកជញ្ជូន និងការផ្គត់ផ្គង់ថាមពល៕ដោយ៖សាធី

រូបថត៖Thế Kỷ.

...


រូបថត៖TTXVN-VNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print