ខេត្តសៀមរាប : អភិបាលស្រុកបន្ទាយស្រី ដ៏វ័យក្មេង ដឹកនាំប្រកបដោយសក្តានុពល ការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ក៏ដូចជាវិស័យទេសចរណ៍ ! គឺលោក ឃឹម ហ្វីណង់ ។ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបង្ហាញពីតំបន់ទេសចរណ៍ធម្មជាតិក្នុងមូលដ្ឋានខ្លួនដឹកនាំ កាន់តែរីកចម្រើនទៅមុខ ដោយមិនរាំងស្ទះពីជំងឺកូវីដ-១៩ ឡើយ។
លោក ឃឹម ហ្វីណង់ បានថ្លែងថា, «រមណីយដ្ឋានទេសចរណ៍បឹងឈូក»កំពុងតែវិលត្រលប់ទៅរកប្រក្រតីភាពដូចដើមបណ្តើរៗហើយ! បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ក៏ចាប់ផ្តើមរកប្រាក់ចំណូលបានឡើងវិញបន្តិចម្តងៗដែរ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈធំដោយសារតែការរីករាលដាលនៃជំងឺកូវីដនៅក្នុងសហគមន៍។
លោកបន្តថា, ត្រកាលស្រស់ថ្មី គួរឱ្យចង់ទៅលេងកម្សាន្ត និងដកដង្ហើមស្រូបយកខ្យល់អាកាសបរិសុទ្ធ! ធានាថាស្អាត មានអនាម័យ ជាស្តង់ដាគំរូនៃផលិតផលទេសចរណ៍ប្រចាំស្រុកបន្ទាយស្រី ហើយគ្រប់គ្រងដោយសហគមន៍ដោយផ្ទាល់ទៀតផង។
កុំភ្លេចមកជួយគាំទ្រសហគមន៍របស់យើងផង តែក៏កុំភ្លេចប្រកាន់វិធានសុវត្ថិភាពសុខាភិបាលឱ្យបានខ្ពស់បំផុតផងដែរ។
#សហគមន៍ទេសចរណ៍បឹងឈូក | #ទៅលេងបន្ទាយស្រី | #៣កុំ៣ការពារ
ទីតាំង: ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប
(ផ្លូវចូលទល់មុខវត្តបន្ទាយស្រី ចំងាយ២គីឡូម៉ែត្រ)៕
ដោយ, សុខ ខេមរា