ខេត្តតាកែវ : ឥទ្ធិពលគ្រឿងញៀនបានធ្វើឱ្យមនុស្សគ្រប់គ្រងនៅសតិអារម្មណ៍របស់ខ្លួនមិនបានធ្វើឱ្យមានផលប៉ះពាល់ដល់សង្គមជាតិនិងសង្គមគ្រួសារបាត់បង់អនាគត។
ជាក់ស្ដែងយុវជនម្នាក់បានបែកថ្នាំឈានទៅដល់ការប្រើនូវអំពើហិង្សាដុតបំផ្លាញសម្ភារៈប្រើប្រាស់ក្នុងផ្ទះឆេះខ្ទេចខ្ទីគ្មានសល់ខណៈដែលខ្លួនសុំលុយម្ដាយមិនគ្រប់ចំនួន។
ម៉ោង១៤ និង៥៤នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិស្វាយទង ឃុំខ្នារ ស្រុកសំរោង ខេត្តតាកែវ ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាជនសង្ស័យដែលបានប្រើអំពើហិង្សាបំផ្លាញទ្រព្យសម្បត្តិប្រើប្រាស់នៅក្នុងផ្ទះឆេះខ្ទេចខ្ទីខាងលើឈ្មោះឈា វណ្ណា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងកន្លែងកើតហេតុខាងលើ។មូលហេតុគឺបណ្ដាលមកពីជនសង្ស័យរូបនេះបែកថ្នាំហើយសុំលុយម្ដាយតែបណ្ដាយអោយមិនគ្រប់ទើបបណ្ដាលឱ្យឈានទៅដល់ការប្រើហិង្សាដុតបំផ្លាញដូចខាងលើនេះ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធី៕
ដោយ ៖ ស សម