ពិតជាខ្លាំងមែន ! ទីតាំងហាងបញ្ចាំយីហោ សម្បត្តិ មាស ទទួលបញ្ចាំមិនរើសពីផលចោរកម្ម រហូតមកទល់ពេលនេះអាជ្ញាធរនៅមិនទាន់មានចំណាត់ការ

ចែករំលែក៖

ភ្នំពេញ : សូមជម្រាបជូនថា, ទោះជាការធ្វើអាជីវកម្មស្របច្បាប់ និងបង់ប៉ាតង់ ត្រឹមត្រូវក៏ដោយ ប៉ុន្តែបើទទួលយកការបញ្ចាំរបស់បានមកពីផលចោរកម្ម គឺជាអំពើខុសច្បាប់ ត្រូវមានទោសទណ្ឌ និងបិទអាជីវកម្មផងដែរ។

ផ្ទុយទៅវិញ ! រហូតមកដល់ថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ២០២១ ទីតាំងហាងបញ្ចាំយីហោ សម្បត្តិ មាស នៅមិនទាន់ឃើញមានអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យក្រោយពីមានការបែកធ្លាយវីដេអូកាលពីថ្ងៃទី ៣ខែវិច្ឆិកាឆ្នាំ២០២១ មានស្ត្រីម្នាក់បានមកលោះម៉ូតូចំនួន ២ គ្រឿងដែលត្រូវក្មួយយកមកបញ្ចាំដោយមិនមានឯកសារ ហើយទីតាំងខាងលើហ៊ានទទួលបញ្ចាំទាំងម៉ូតូគ្មានឯកសារពាក់ព័ន្ធអ្វីទាំងអស់ និយាយរួមគឺក្មួយលួចយកមកដាក់បញ្ចាំ។

គួររំលឹកផងដែរថា , កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានស្រ្តីចំណាស់ម្នាក់ បានក្រពុលមុខមកលោះយកម៉ូតូចំនួន២គ្រឿង ទាំងព្រឹក ដែលក្មួយប្រុសជើងល្អ បានលួចយកទៅបញ្ចាំនៅហាងមួយកន្លែង មានយីហោ «ពន្លឺ សម្បត្តិមាស» តាមបណ្តោយផ្លូវ១៩២ កែងនឹងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមស្រ្តីចំណាស់ខាងលើបានបញ្ជាក់ថា រាល់ថ្ងៃនេះ គាត់ឈឺក្បាលណាស់ ដោយក្មួយប្រុសជើងល្អរបស់គាត់តែងលួចម៉ូតូយកមកបញ្ចាំនៅហាង «ពន្លឺ សម្បត្តិមាស» ញឹកញាប់ណាស់ ទោះជាគ្មានឯកសារគ្រប់គ្រាន់ ក៏ហាងនេះទទួលបញ្ចាំយកដៃពីរ ក្នុងតម្លៃប្រាក់១០០ដុល្លារ ការប្រាក់១០ដុល្លារ ហើយព្រឹកនេះ គាត់មកលោះម៉ូតូចំនួន២គ្រឿង គឺម៉ាកហុងដាវ៉េវ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1TT-7710 និង១គ្រឿងទៀតម៉ាកហុងដាស្កុបពី ពាក់ស្លាកលេខ ភ្នំពេញ 1TR-7270 ។ សូមបញ្ជាក់ថា, ការទទួលបញ្ចាំបែបនេះ អាជ្ញាធរ សមត្ថកិច្ច មន្ត្រីនគរបាលយុត្តិធម៌ មានសិទ្ធិពិនិត្យទីតាំង ឬសុំការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ ស្នើសុំការឆែកឆេរពីប្រធានសភាដំបូងរាជធានីភ្នំពេញ ក្នុងករណីម្ចាស់ទីតាំងមិនសហការ ឯកភាពអោយឆែកឆេរនោះ។

ស្ត្រីខាងលើបានបញ្ជាក់ថែមទៀតថា, ក្មួយប្រុសរបស់គាត់ជាអតិថិជនរបស់ហាងនេះទៅហើយ ឲ្យតែក្មួយប្រុសគាត់ លួចម៉ូតូយកទៅ ហាងនេះទទួលយកបញ្ចាំគ្រឹបតែម្តង ទោះគ្មានឯកសារ ក៏មិនចាប់អារម្មណ៍ដែរ ហើយអ្នករងថ្មបាក់ គឺគាត់ជាអ្នកទៅលោះយកមកវិញ ។ ចំពោះមិនត្រូវស្នើអន្តរាគមន៍ពីសមត្ថកិច្ច អាជ្ញាធរ ពីក្រហែងមេឃណា មកជួយបានទេ បើគេទុកអោយទីតាំងកន្លែង មានយីហោ «ពន្លឺ សម្បត្តិមាស» ទទួលបញ្ចាំគ្រប់ទាំងអស់ ដោយគ្មានគិតថា, ល្មើសច្បាប់ ឬស្របច្បាប់ឡើយ។

ស្រ្តីខាងលើ សង្កត់ធ្ងន់ថា បើហាងបញ្ចាំងទាំងអស់ ទទួលយករបស់បញ្ចាំគ្មានឯកសារដូចហាងខាងលើនេះ នឹងធ្វើឲ្យអំពើចោរកម្មកើតឡើងព្រោងពា្រតជាមិនខាន ព្រោះដូចជាជួយសម្រួលដល់ចោរកម្មអ៊ីចឹងលួចបាន មានកន្លែងបញ្ចាំ ឬលក់ស្រាប់។ មានន័យថា, អំពើចោរកម្ម ឆក់ ប្លន់ អាចមានទីផ្សារទទួលយកផលចោរកម្មទាំងនេះ ដូច្នេះការបង្ក្រាបបទល្មើសក្នុងសង្គម អាចថា, គ្មានប្រសិទ្ធភាព ។

តាមរយៈការបើកធ្វើអាជីវកម្មបែបនេះ បងប្អូនប្រជាពលរដ្ឋសម្ដែងការព្រួយបារម្ភពាក់ព័ន្ធនឹងទីតាំងបញ្ចាំមួយចំនួនដែលតែងតែ ហ៊ានទទួលយកនៅម៉ូតូក៏ដូចជារថយន្តដែលគ្មានឯកសារច្បាស់លាស់ ដូចទីតាំងហាងសម្បត្តិមាសនេះជាដើម។

នេះជាហេតុផលដែលបង្កឲ្យមានអំពើរលួច ប្លន់ ដោយសារតែជនល្មើសមានទីតាំងសម្រាប់យកមកលក់ឬក៏បញ្ចាំដោយមិនចាំបាច់ត្រូវការឯកសារច្បាស់លាស់ ហើយអត្រាការប្រាក់នៃការបញ្ចាំនេះគឺខ្ពស់ ១០០$ការប្រាក់ចាប់ពី១០$ឡើងទៅ។ បើនិយាយពីច្បាប់បើកអាជីវកម្ម ការយកការប្រាក់បែបនេះ ទោះមានឯកសារត្រឹមត្រូវ ក៏ជាអំពើខុសច្បាប់ ព្រោះអនុវត្តផ្ទុយពីច្បាប់ធនាគារ ។ ដូច្នេះតំណាងអយ្យការ អាចចាត់ការក្នុងរឿងនេះ ជាប្រយោជន៍ការពារដល់ប្រជាពលរដ្ឋផង។

ជាមួយគ្នានេះផងដែរ បងប្អូនប្រជាពលរដ្ឋសំណូមពរដល់សមត្ថកិច្ចដែលពាក់ព័ន្ធ ជាពិសេស លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និង លោក សុខ ហេង អធិការនៃអធិការរដ្ឋាននគរបាលខណ្ឌទួលគោក មេត្តាជួយពិនិត្យមើលករណីនេះផងដែរ ដើម្បីចូលរួមទប់ស្កាត់នូវបទល្មើសលួច ប្លន់ផ្សេងៗ ក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង ៩ចំណុច ដែលប្រមុខរាជរដ្ឋាភិបាលដាក់ឲ្យអាជ្ញាធរទាំង ១៤ ខណ្ឌអនុវត្តឲ្យខានតែបាន ។

សូមបញ្ជាក់ផងដែរថា, នៅល្ងាចថ្ងៃអាទិត្យទី ៧ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាព “នគរដ្រេហ្គន” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ទៅកាន់សមត្ថកិច្ច និងអាជ្ញាធរ ពាក់ព័ន្ធ ដោយសារ ជាថ្ងៃឈប់សម្រាក ហើយក្រៅម៉ោងរដ្ឋបាលផងដែរ។ ប៉ុន្តែអង្គភាព “នគរដ្រេហ្គន” នឹងរង់ចាំការបកស្រាយពីអាជ្ញាធរ ក៏ដូចជាម្ចាស់ទីតាំងគ្រប់ពេលវេលា៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print