បន្ទាប់ពីសាកល្បងមីស៊ីល កូរ៉េខាងជើងងាកមកសាកល្បងកាំភ្លើងធំវិញម្តង

ចែករំលែក៖

ការហ្វឹកហាត់បាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង នាថ្ងៃទី ៦ខែវិច្ឆិកា គឺជាសកម្មភាពសាកល្បងអាវុថថ្មី ក្រោយពេលប្រទេសនេះទទួលបានជោគជ័យក្នុងការសាកល្បងកាំជ្រួចមីស៊ីលនាពេលកន្លងមក។
សារព័ត៌មាន KCNA របស់កូរ៉េខាងជើង នៅថ្ងៃទី ៧ខែវិច្ឆិកា បានផ្សាយថា សកម្មភាពហ្វឹកហាត់បាញ់កាំភ្លើងធំគឺដើម្បីពង្រឹង សមត្ថភាពការពាររបស់ប្រទេសនេះ។ នៅក្នុងពិធីបាញ់កាំភ្លើងធំមានមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនចូលរួម ។ ចំណែកមេដឹកនាំគីម ជុងអ៊ុនមិនបានចូលរួមត្រួតពិនិត្យនោះឡើយ។ កាលពីឆ្នាំ ២០២០ ក៏មានការបាញ់កាំភ្លើងធំដូចគ្នានេះដែរ ដោយមេដឹកនាំគីម ជុងអ៊ុនចូលរួមផងដែរ។
យោងតាមទស្សនៈរបស់ក្រុមអ្នកវិភាគ គឺកូរ៉េខាងជើង កំពុងព្យាយាមធ្វើឲ្យសកម្មភាពការពារជាតិរបស់ខ្លួន ក្លាយទៅជាសកម្មភាពធម្មតាៗ ក្រោមគោលបំណងនៅទីបំផុត នឹងអាចទទួលបានការទទួលស្គាល់ពីអន្តរជាតិ សម្រាប់អាវុធនុយក្លេអ៊ែរ ក៏ដូចជាមីស៉ីលផ្លោងរបស់ខ្លួន ដែលបច្ចុប្បន្នត្រូវជាប់ទណ្ឌកម្មរបស់ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។
កងកាំភ្លើងធំកូរ៉េខាងជើងភាគច្រើន ត្រូវបានដាក់ពង្រាយនៅក្បែរបណ្តោយព្រំដែន ជាប់ជាមួយកូរ៉េខាងត្បូង ជាទីដែលកាំភ្លើងធំកូរ៉េខាងជើង អាចវាយប្រហារដល់ទីក្រុងសេអ៊ូល ដែលស្ថិតនៅមិនជាឆ្ងាយប៉ុន្មានពីព្រំប្រទល់ឡើយ។
សារព័ត៌មានកូរ៉េខាងត្បូងយ៉ុងហាប់បានផ្សាយថា ការដែលកូរ៉េខាងជើងធ្វើសមយុទ្ធបាញ់កាំភ្លើងធំដោយមិនមានមេដឹកនាំគីម ជុងអ៊ុនចូលរួមគឺជារឿងខុសប្រក្រតី៕ដោយ៖សាធី

រូបថត៖KCNA/Yonhap.

...


រូបថត៖Yonhap.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print