បារាំង-ឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការដៃគូរការពារជាតិនិងសន្តិសុខ

ចែករំលែក៖

ឥណ្ឌានិងបារាំងសម្រេចបង្កើនកិច្ចសហប្រតិបត្តិការក្រោយពេលជិតពីរខែដែលអូស្ត្រាលី អង់គ្លេស និងអាមេរិក ប្រកាសសម្ព័ន្ធមិត្ត សន្តិសុខ AUKUS ។

ក្នុងពេលនេះ ឥណ្ឌានិងបារាំង បានព្រមព្រៀងគ្នាបង្កើនទំនាក់ទំនងដៃគូរ ការពារជាតិ និងសន្តិសុខ ក៏ដូចជាចែករំលែកព័ត៌មានចារកិច្ច ពង្រឹងសមត្ថភាពគ្នាទៅវិញទៅមក បង្កើនការធ្វើសមយុទ្ធរួម ទាំងទាហានជើងទឹក អាកាស និងសន្តិសុខបណ្តាញ។
សកម្មភាពខាងលើកើតឡើងក្រោយពេលដែល ឥណ្ឌានិងបារាំងបានពិភាក្សាគ្នាស្តីពីយុទ្ធសាស្ត្រនៅទីក្រុងប៉ារីស នាថ្ងៃទី ០៥ខែវិច្ឆិកា ដោយមានការចូលរួមពីទីប្រឹក្សាសន្តិសុខជាតិ ឥណ្ឌា លោក Ajit Doval និងសមភាគី បារាំងលោក Emmanuel Bonne ។
នៅក្នុងសេចក្តីប្រកាស អគ្គរដ្ឋទូតឥណ្ឌានៅទីក្រុងប៉ារីស បញ្ជាក់ថា ភាគីបារាំង បានរំលឹកឡើងវិញនៅការសន្យាគាំទ្រទាំងស្រុងដល់ចក្ខុវិស័យ របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ស្តីពី «ឥណ្ឌាស្វ័យការពារ និងអភិវឌ្ឍន៍វិស័យឧស្សាហកម្មការពារជាតិ»។ ជាមួយគ្នានេះដែរឥណ្ឌានឹងបង្កើនកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យានៅឥណ្ឌា។
ការដែលបារាំង ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រជាមួយឥណ្ឌា កើតឡើង ក្រោយពេលដែល អូស្ត្រាលី អង់គ្លេស និងអាមេរិកប្រកាសបង្កើតសម្ព័ន្ធមិត្តសន្តិសុខថ្មី AUKUS ធ្វើឲ្យទីក្រុងប៉ារីសបាត់បង់កិច្ចព្រមព្រៀងនាវាមុជទឹក ជាមួយអូស្ត្រាលី ៕ ដោយ៖សាធី

...

ប្រភពរូប៖Indian Express

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print