សម្រេច​ផ្តន្ទាទោស​ជន​ជាប់ចោទ​ទាំង​១១​នាក់​ របស់​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ​ពី ៧ ទៅ ២០ឆ្នាំ

ចែករំលែក៖

​ភ្នំពេញ ៖ ជនជាប់ចោទ​ចំនួន​១១​នាក់ ពាក់ព័ន្ធ​សំណុំរឿង​ព្រហ្មទណ្ឌ​ជាប់ចោទ​ពី បទ “​ដឹកនាំ​កូដកម្ម និង​អំពើ​ចូលរួម​ក្នុង អំពើ​កូដកម្ម​” ត្រូវបាន​តុលាការ​សម្រេច ផ្ដន្ទាទោស​៧​ឆ្នាំទៅ​២០​ឆ្នាំ ក្នុងនោះ​មាន លោកមា​ជ សុវណ្ណារ៉ា ដែល​ជា​គណ កម្ម​ការ​នាយក ទទួលបន្ទុក​ព័ត៌មានវិទ្យា របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន គេហទំព័រ​ខ្មែរ​ប៉ុស្ដិ៍ ។

​លោក​កែវ សុជាតិ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានឱ្យ អ្នកកាសែត​ដឹង​ថា ជនជាប់ចោទ​៣​នាក់ គឺ​ឈ្មោះ​មា​ជ សុវណ្ណារ៉ា , អឿ ណារិន និង ឈ្មោះ​ឃិន រឿន ត្រូវ​បាន​សម្រេច​ផ្ដន្ទា ទោស​ដាក់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ ។ ដោយឡែក​ជនជាប់ចោទ​៨​នាក់​ទៀត ត្រូវបាន ផ្ដន្ទាទោស​ដាក់​ពន្ធនាគា​រ​រយៈពេល​៧​ឆ្នាំ ។ ​

ជនជាប់ចោទ​ទាំង​១១​នាក់​ត្រូវបានបញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ព្រៃ​ស កាលពីវេលា​ម៉ោង​៤​រសៀល ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥ បន្ទាប់​តុលាការ​សាកសួរ យ៉ាង​លម្អិត​ពេញ​មួយ​ថ្ងៃ ហើយ​ជន​ជាប់ ចោទ​សុទ្ធតែ​មាន​ពិរុទ្ធភាព​ក្នុង​បទល្មើស ដឹកនាំ​កូដកម្ម និង​អំពើ​ចូលរួម​ក្នុង​អំពើ កូដកម្ម ទើប​តុលាការ​សម្រេច​ផ្ដន្ទា ទោស​ដាក់​ពន្ធនាគារ​សាជាថ្មី ។

...

​គួររំលឹកថា ជនជាប់ចោទ​ទាំង​១១ នាក់​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ មាន​ដូច តទៅ៖ ១-​ឈ្មោះ មា​ជ សុវណ្ណារ៉ា​,២-​អឿ ណារិន , ៣-​ឃិន រឿន , ៤-​នាង សុ​ឃុន ៥-​សាន គឹម​ហេង , ៦-​ស៊ុំ ពុទ្ធី ,៧- កែ ឃឹម , ៨-​ទេព ណារិន , ៩- អាន បឋម ១០-​សាន សី​ហៈ និង​១១-​អ៊ុក ពេជ្រ សំណាង ។ ជនជាប់ចោទ​ទាំងអស់​នេះ បាន​ចូលរួម​ធ្វើ​កូដកម្ម​បង្ក​ឱ្យមាន​អំពើ ហិង្សា​ដែល​បណ្ដាល​ឱ្យ​ក្រុម​សណ្ដាប់ធ្នាប់ សាលាខណ្ឌ​ដូនពេញ​ជា​ច្រើន​នាក់​បានរងរបួស​យ៉ាងធ្ងន់ធ្ងរ៕ សុខ​ខេមរា​ ​
1 (3) 1 (2) photo 5 photo 4 photo 3 photo 2 photo 1 1 1 (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print