កាលពីថ្ងៃទី២០ខែកក្កដា ពិធីបង្ហូតទង់ជាតិគុយបាជាប្រវត្តិសាស្ត្រនៅអាមេរិក ក្រោយរយ:ពេលជាង៥០ឆ្នាំ។ ពីធីបង្ហូតទង់ជាតិគុយបាធ្វើឡើងនៅមុខស្ថានទូតគុយបាប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ដោយមានការចូលរួមពីពលរដ្ឋជាច្រើន។ សកម្មភាពខាងលើជាការចាប់ផ្តើមនៃទំនាក់ទំនងការទូតល្អប្រសើរឡើងវិញ។
រដ្ឋមន្ត្រីការបរទេសគុយបាជាអ្នកបង្ហូតទង់ជាតិឡើងដោយផ្ទាល់ និងបទភ្លេងចម្រៀងជាតិបន្លឺឡើងយ៉ាងក្រគ្រឹកក្រគ្រេង។ ទាំងនោះបញ្ចាក់ថាសហរដ្ឋអាមេរិក និងគុយបា បានស្ដារទំនាក់ទំនង ការទូតឡើងវិញ យ៉ាងពេញលេញ ក្រោយបែកបាក់អស់រយៈពេល ៥៤ឆ្នាំកន្លងមកនេះ។
រដ្ឋមន្រ្តីការ បរទេសអាមេរិកលោក ចន ឃឺរី និងរដ្ឋមន្រ្តីការបរទេសកូយបា លោក ប្រួណូ បានបោះជំហានជាប្រតិ្តសាស្រ្តមួយ ក្នុងអំឡុងពេលកិច្ចពិភាក្សា នៅទីក្រុងវ៉ាស៊ីនតោន ដែលប្រទេសទាំងពីរបានបែកបាក់ ចំណងទំនាក់ទំនងការទូតចាប់តាំងពីឆ្នាំ១៩៦១មក។
សហរដ្ឋអាមេរិក សាទរ ចំពោះ “ការបង្កើតទំនាក់ទំនងថ្មីរបស់ខ្លួនជាមួយនឹងប្រជាជន និងរដ្ឋាភិបាលគុយបា”។ លោក ចន ឃឺរី ក៏នឹងធ្វើ ទស្សនកិច្ចទៅកាន់ទីក្រុងឡាហាវ៉ាន់នៅថ្ងៃទី១៤ ខែសីហា ខាងមុខនេះដែរ ដើម្បីចូលរួមក្នុងពិធីបើកស្ថានទូតអាមេរិក ហើយវាក៏ជាដំណើរទស្សនកិច្ចលើកដំបូងដែរ សម្រាប់រដ្ឋមន្រ្តីការបរទេសអាមេរិក ទៅកាន់ប្រទេសដីកោះមួយនេះ ចាប់តាំងពីឆ្នាំ១៩៤៥ មក។លោក បានបន្ដទៀតថា រូបលោក និងសមភាគីគុយបា បានពិភាក្សាគ្នាយ៉ាងទូលំទូលាយ ទៅលើបញ្ហា និងភាពខុសគ្នារវាងប្រទេសទាំងពីរ ជុំវិញបញ្ហាដូចជាការរំលោភបំពាន សិទ្ធិមនុស្សពាក់ព័ន្ធជាមួយនឹងរដ្ឋការីបៀនមួយនេះ រួមទាំងបញ្ហាការជួញដូរមនុស្សផងដែរ។
ក្រោយពេលទង់ជាតិគុយបា បានបក់រវិចនៅទីក្រុងវ៉ាស៊ីនតោនរួចមកអាមេរិកនិងគុយបាមិនមានអ្វីត្រូវប្រឈមមុខដាក់គ្នាទៀតឡើយ។ ប្រធានាធិបតីអាមេរិកលោកអូបាម៉ាក៏មានគម្រោង ទៅកាន់ប្រទេសគុយបាមុនពេលបញ្ចប់អាណ្ណត្តិនៅខែមករាឆ្នាំ២០១៦ខាងមុខ៕
ពិធីបង្ហូតទង់ជាតិគុយបាជាប្រវត្តិសាស្ត្រនៅអាមេរិក
...