មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ ជួបសំណេះសំណាល និងបំពាក់សក្តិជូនយោធិនចូលនិវត្តន៍ ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ យោធិនសោធននិវត្តន៍ចំណុះកងពលតូចអន្តរាគមន៍លេខ១ កងទ័ពជើងគោក ចំនួន ១៨នាក់ ត្រូវបានទទួលការតម្លើងឋានន្តរសក្តិ និងបានបំពាក់ជូន ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពល តូចអន្តរាគមន៍លេខ១ ដែលពិធីសំណេះ សំណាល និងបំពាក់ឋានន្តរសក្តិ បានធ្វើនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង បានលើក ឡើងថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រីគិតគូរខ្ពស់ចំពោះជីវភាពរស់ នៅ និងសុខទុក្ខ របស់បងប្អូនចូលនិវត្តន៍កងពលតូចអន្តរាគមន៍លេខ១ ទាំងអស់។ ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង ក៏បានបញ្ជាក់ថា ការបំពាក់ឋានន្តរសក្តិពេលនេះ គឺឈរលើគោលការណ៍ គឺលើកទឹកចិត្ត តបស្នងសងគុណ នូវគុណូបការៈ ចំពោះការលះបង់ដ៏ធំធេងចំពោះ ជាតិ មាតុភូមិ និងប្រជាជន និងលើកស្ទួយជីវភាពកាន់តែមានភាពប្រសើរបន្ថែមទៀតពេលវិលត្រឡប់ទៅរួមរស់ក្នុងជីវភាពស៊ីវិល។ ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង បានបន្តទៀតថា រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មិនអាចបំភ្លេចបានឡើយចំពោះបងប្អូន យោធិនចូលសោធននាពេលនេះថា ពិតជាបានចូលរួមចំណែកធ្វើពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ហើយជាគំរូវីរភាពមួយសម្រាប់ប្រជាជនកម្ពុជា និងកងយោធពលខេមរភូមិន្ទ ចាំទុកមិនអាចបំភ្លេចបាន និងត្រូវបន្តដឹកនាំរៀនសូត្រពីគំរូវិរៈភាព នេះជាបទពិសោធន៍សម្រាប់ធានាប្រសិទ្ធភាពក្នុងការបំពេញភារកិច្ច។

ជំនួសមុខឱ្យមេបញ្ជាការកងទ័ពជើងគោក និងក្នុងនាមមេបញ្ជាការកងពលតូចអន្តរា គមន៍លេខ១ ឧត្តមសេនីយ៍ឯកព្រហ្ម ផេង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ និងដឹងគុណចំពោះយោធិនសោធនកន្លង មកបានពុះពារគ្របបែបយ៉ាងហើយទទួលបានស្នាដៃ សមិទ្ធផលធំៗក្នុងបុព្វហេតុជាតិ មាតុភូមិ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពារទ្រព្យសម្បត្តិ អាយុជីវិត ប្រជាពលរដ្ឋហើយការដាក់ឱ្យយោធិនចូល សោធននិវត្តន៍ គឺបានធ្វើជារៀងរាល់ឆ្នាំហើយការចូលសោធននេះដែរ ត្រូវបានរាជរដ្ឋាភិបាលផ្តល់នូវគោលនយោបាយ ផ្តល់នូវការគាំពារនានា តាមរយៈសង្គមកិច្ច សមាគមន៍អតីតយុទ្ជជន និងរដ្ឋអំណាចនៅតាមមូលដ្ឋានដែលបងប្អូនរស់នៅ។

ឧត្តមសេនីយ៍ឯកព្រហ្ម ផេង បានសំណូមពរដល់បងប្អូន ដែលត្រូវចូលសោធននិវត្តន៍ទាំងអស់ ពេលទៅដល់មូលដ្ឋានវិញ ត្រូវចូលជាសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបានទទួលការមើលថែទាំពីសមាគមអតីតយុទ្ធជនកម្ពុជា នៅតាមមូលដ្ឋាន ខេត្តក្រុង ដែលបងប្អូនបានទៅរស់នៅ និងចូលរួមសហការជាមួយអជ្ញាធរមូលដ្ឋានឱ្យបានល្អ ចូូលរួមអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាលកាន់តែរីកចម្រើន។

ក្នុងពិធីសំណេះសំណាលនោះដែរ យោធិនត្រូវចូលនិវត្តន៍ចំនួន ១៨នាក់ ទទួលបានថវិកាឧបត្ថម្ភ ក្នុងម្នាក់ៗ ចំនួន ៨០ម៉ឺនរៀលដែលជាអំណោយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នី ថវិកាចំនួន ៣,៦០០,០០០រៀល លោក ជា ចាន់តូ អគ្គទេសាភិបាលនៃធនាគារជាតិកម្ពុជា ថវិកាចំនួន ៩,០០០,០០០ រៀល កងពលតូចអន្តរាគមន៍លេខ១ ថវិកាចំនួន ១,៨០០,០០០ រៀល៕

ដោយ អ៊ុក ស៊ុនហេង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print