ក្លិប Genoa ជ្រើសរើសអតីតគ្រូបង្វឹកជម្រើសជាតិអ៊ុយក្រែន លោក Shevchenko ជាអ្នកចាត់ការថ្មី

ចែករំលែក៖

ក្លិប Genoa បានតែងតាំងអតីតគ្រូបង្វឹកជម្រើសជាតិអ៊ុយក្រែន លោក Andriy Shevchenko ជាគ្រូបង្វឹកថ្មីរបស់ពួកគេលើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០២៤ ក្លិប Serie A បានប្រកាសកាលពីថ្ងៃអាទិត្យ។

អតីតខ្សែប្រយុទ្ធរបស់ក្រុម AC Milan ដែលបានឈ្នះពានរង្វាន់ Ballond’Or ឆ្នាំ២០០៤ បន្ទាប់ពីបានជួយក្រុមនេះឱ្យលើកពាន Serie A និង Champions League មកជំនួសកន្លែងលោក Davide Ballardiniបន្ទាប់ពីការបណ្តេញចេញ កាលពីថ្ងៃសៅរ៍។

សេចក្តីថ្លែងការណ៍របស់ក្លិបានសរសេរថា Genoa បានប្រកាសថា Andriy Shevchenko បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីដឹកនាំក្រុមរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤” 

លោក Shevchenko វ័យ៤៥ឆ្នាំបានដឹកនាំក្រុមអ៊ុយក្រែនទៅកាន់វគ្គ 1/4 ផ្តាច់ព្រ័ត្រនៃជើងឯកអឺរ៉ុបជាលើកដំបូងក្នុងឆ្នាំនេះ ដែលពួកគេត្រូវចាញ់ដោយក្រុមអង់គ្លេសនៅទីក្រុងរ៉ូម។

គាត់បានប្រកាសពីការចាកចេញពីការដឹកនាំក្រុមជម្រើសជាតិពីតួនាទីនៅក្នុងខែសីហា បន្ទាប់ពីគ្រប់គ្រងរយៈពេលប្រាំឆ្នាំ ហើយ Genoa នឹងក្លាយជាការងារក្លិបដំបូងរបស់គាត់។

បច្ចុប្បន្នក្រុម​ Genoa ក្នុង​ក្រប​ខ័ណ្ឌ Serie A ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ១៧ ក្នុង​តារាង​បន្ទាប់​ពី​ការ​ប្រកួត​ចំនួន១២ប្រកួត ដោយ៥ប្រកួតចុងក្រោយនេះឈ្នះ២ដង, ស្មើម្តង និងចាញ់២ដងនៅ​រដូវ​កាលនេះ ៕

  

...

ដោយ៖ភារៈ(រូបភាព ៖ Reuters)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print